Update៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស ប្រាប់អ៊ីស្រាអែល កុំឱ្យសងសឹកអ៊ីរ៉ង់!

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បានជំរុញដល់អ៊ីស្រាអែល កុំឱ្យមានការឆ្លើយតបសងសឹក និងអ៊ីរ៉ង់ ព្រោះការវាយប្រហារនោះ គឺស្ទើរតែបរាជ័យទាំងស្រុង។
នេះបើយោងតាម សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤។

លោក Cameron បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ខ្ញុំគិតថាវាសមហេតុផលដែលពួកគេគួរតែឆ្លើយតបវិញ ពីព្រោះពួកគេរងការវាយប្រហារ ប៉ុន្តែយើងកំពុងជំរុញពួកគេក្នុងនាមជាមិត្តភ័ក្តិ សូមគិតដោយប្រើខួរក្បាល និងបេះដូង ឆ្លាតវៃ និងរឹងប៉ឹង។

លោក Cameron បានបន្ថែមថា តាមវិធីជាច្រើន ឃើញថាវាជាការបរាជ័យពីរលើកហើយសម្រាប់អ៊ីរ៉ង់។
ដោយឡែក ការវាយប្រហារលើកនេះក៏បរាជ័យស្ទើរតែទាំងស្រុងដែរ ហើយពួកគេបានបង្ហាញឱ្យពិភពលោកដឹងថាពួកគេជះឥទ្ធិពលអាក្រក់ដល់តំបន់។
ដូច្នេះក្តីសង្ឃឹមរបស់យើងគឺថាមិនមានការសងសឹកវិញនោះទេ។

បើតាមលោក Cameron ចក្រភពអង់គ្លេស ក៏នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត។
ដើម្បីពិនិត្យមើលការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ហើយជំរុញឱ្យអ៊ីស្រាអែលត្រលប់មកផ្តោតអារម្មណ៍លើការយល់ព្រម បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅក្នុងសង្គ្រាមហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version