លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ពន្ធនាគារ មកឃុំ​ខ្លួន​ក្នុង​ផ្ទះ ដោយសារ​រលក​កម្ដៅ! 

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​និយាយ​ថា អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi ត្រូវ​បាន​ផ្លាស់​ពី​ពន្ធនាគារ ទៅ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់គាត់។
-ដែលនេះជា​វិធានការ​សុខភាព​ដោយសារ​រលក​កម្ដៅ។
-រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា នៅថ្ងៃ​ពនៅសប្ដាហ៍នេះ បាន​លើក​លែង​ទោស ដល់​អ្នក​ទោស​ជាង៣.០០០ នាក់ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ចូល​ឆ្នាំ​ប្រពៃណី ក្នុង​សប្តាហ៍​នេះ។

លោក Zaw Min Tun នៅក្នុងការអត្ថាធិប្បាយមួយចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាចំនួន បានគូសបញ្ជាក់ដូច្នេះថាដោយសារតែអាកាសធាតុឡើង កម្ដៅខ្លាំងពេក មិនមែនមានតែលោកស្រី ស៊ូជីទេ ដែលទទួលបានការអនុគ្រោះជាពិសេស ពោលគឺអ្នកទោសមានវ័យចំណាស់ផ្សេងទៀត ក៏ទទួលបានការអនុគ្រោះ នេះដែរ ហើយយើងកំពុងព្យាយាមដើម្បីការពារពួកគេពីជំងឺដាច់សសៃឈាម។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី មានអាយុ ៧៨ឆ្នាំ ត្រូវបានអាជ្ញាធររបបសឹកមីយ៉ាម៉ា ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី កាលពី ឆ្នាំ២០២១។
លោកស្រី ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ២៧ឆ្នាំ ក្រោមបទចោទពីការប្រព្រឹត្តបទល្មើសជាច្រើនរាប់ចាប់ពីទោសក្បត់ជាតិ និងស៊ីសំណូក រហូតដល់ការបំពានច្បាប់ទូរគមនាគមន៍។ ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version