Update៖ ករណីលោកស្រី ឡេង ចាន់ណា អ្នកពាក់ព័ន្ធចំនួន២៤នាក់ទៀត ត្រូវចេញដីកាបង្គាប់ឱ្យចូលខ្លួន!

(សៀមរាប)៖ ខណៈពេលកំពុងឃុំខ្លួនលោកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊ីលាន ស៊ីធី មើលដ៍ ឯ.ករួមនិងបក្ខពួក.!។
-ឥឡូវតុលាការ ខេត្តសៀមរាប«សម្រេចបង្កកគណនីធនាគារចំនួន ១៨៣គណនី.ចេញដីកាបង្គាប់ឱ្យនាំខ្លួនមនុស្ស២នាក់ និងចេញដីកាបង្គាប់ឱ្យចូលខ្លួន ជនត្រូវចោទចំនួន ២៤នាក់ទៀត»។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៧.០៤.២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្តកិច្ចនីតិវិធីជាច្រើន ដោយក្នុងនោះ៖
១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។
២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
៣.បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

-តុលាការខេត្តសៀមរាប កាលពីថ្ងៃទី១៣.០៣.២០២៤ បានសម្រេច ចេញដីកាឃុំខ្លួន លោកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក និងបក្ខពួក២នាក់ទៀត.ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន..!។
ពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
បទ៖ មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
និងបទ៖ សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
ដែលបានប្រព្រឹត្ត នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២។

ជនត្រូវចោទទាំង៣នាក់៖
ទី១៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប(ឧកញ៉ា ឡេង ចាន់ណា)។
២៖ ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។
៣៖ ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។

លុះមួយរយៈចុងក្រោយនេះតុលាការខេត្តសៀមរាប បានឃុំខ្លួនអ្នកពាក់ព័ន្ធចំនួន២នាក់ទៀត សរុប៥នាក់។

សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា.ឈ្មោះ ចាន់ ឃីន.ឈ្មោះ ជុន សាមាន.រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប នៅព្រឹកទី១៣.០៣.២០២៤ ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ចាក់ថា អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក. ។
ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់ ពោលគឺ អតិថិជនជាច្រើនគ្រួសារ ប្ដឹងលោកស្រី ឡេង ចាន់ណា និងបក្ខពួកពីបទ(ឆបោក)។

លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»កាលពីថ្ងៃទី១៤.០៣.២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version