យ៉ាងហោចណាស់ មនុស្ស១៧នាក់បានស្លាប់ និង៦០នាក់ទៀតរងរបួសកាលពីថ្ងៃពុធ។
នៅក្នុងការវាយប្រហារ ដោយមីស៊ីលរុស្ស៊ី លើទីក្រុង Chernihiv ភាគខាងជើង នៃប្រទេសអ៊ុយក្រែន។
យោងតាមព័ត៌មានថ្មីៗ មនុស្ស 17 នាក់បានស្លាប់ក្នុងនោះមាន 2នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
លើសពីនេះ មនុស្ស 60នាក់បានរងរបួស រួមទាំងកុមារបីនាក់ផងដែរ” សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន (DSNS)បាននិយាយនៅលើ Telegram ។
DSNS បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ហើយបានបង្ហាញថា ជំនួយផ្លូវចិត្តត្រូវបានផ្តល់ជូនដល់មនុស្ស 58នាក់។
នាយករងការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Kuleba បាននិយាយនៅលើ Telegram ថា អគារកម្ពស់ប្រាំបីជាន់មួយត្រូវបានបំផ្លាញ ។
ខណៈដែលអគារខ្ពស់ចំនួនបួន មន្ទីរពេទ្យ គ្រឹះស្ថានឧត្តមសិក្សា និងរថយន្តរាប់សិបគ្រឿងត្រូវបានខូចខាត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ X ថា “រឿងនេះនឹងមិនកើតឡើងទេប្រសិនបើអ៊ុយក្រែនបានទទួលចំនួនប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ ហើយប្រសិនបើការប្តេជ្ញាចិត្តរបស់ពិភពលោកក្នុងការទប់ទល់នឹងភេរវកម្មរបស់រុស្ស៊ីគឺគ្រប់គ្រាន់” ។
ការអត្ថាធិប្បាយទាំងនោះ ត្រូវបានបន្ទរដោយរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ។
ដែលបាននិយាយថាក្រុមមន្ត្រីបានមើលឃើញថា “ការការពារដ៏គួរឱ្យទុកចិត្តនៃជីវិតមនុស្សពីមីស៊ីល” មើលទៅដូចនៅមជ្ឈិមបូព៌ាកាលពីបីថ្ងៃមុន។
យ៉ាងណាមិញ អាជ្ញាធររុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។
សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ 2022 ។
បានឆក់យកជីវិតជនស៊ីវិលយ៉ាងហោចណាស់10,500នាក់ និងជាង 20,000នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕