លោកមេភូមិរួមនិងអ្នកពាក់ព័ន្ធ បញ្ជាក់ថា ដីទំនាស់ជិត៤ហិកតានៅស្រុកកៀនស្វាយ គឺជាការបញ្ចាំដី ពុំមែនជាការទិញលក់ដីនោះឡើយ!

(កណ្ដាល)៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃទំហំជិត៤ហិកតា នៅស្រុកកៀនស្វាយ កំពុងក្លាយជាប្រធានបទក្ដៅ និងបង្កការឈឺចាប់.រកទីបញ្ចប់គ្មាន..!។

-ខណៈភាគីអ្នកប្ដឹងតវ៉ានិងចាញ់ក្ដី បានសម្ដែងការឈឺចាប់ដោយអះអាងថា ខ្លួនពិតជារងនូវភាពអយុត្តិធម៌ខ្លាំងណាស់.ដីក៏ត្រូវគេយក.ខ្លួនក៏រងការផ្ដន្ទាទោសពីតុលាការជាបន្តបន្ទាប់.!។
ទាំងដែលដើមហេតុដំបូង ដីរបស់គាត់ ត្រូវគេយកទៅដាក់បញ្ចាំ ជាង៣០.០០០$។

លុះកូនបំណុល បង់ការប្រាក់មិនទៀងទាត់.ស្រាប់តែម្ចាស់បំណុល និងកូនបំណុល រួមដៃគ្នាក្លែងឯកសារ ពីលិខិតដាក់បញ្ចាំ-ទៅជាលិខិតទិញលក់ដីផ្ដាច់ ក្នុងតម្លៃជាង១៥ម៉ឺនដុល្លារទៅវិញ…!។

-ផ្អែកលើលិខិតផ្ទេរកម្មសិទ្ធ មិនប្រក្រតីនេះហើយ ដែលម្ចាស់បំណុល យកធ្វើជាមូលដ្ឋាន ទៅលួចរត់ការធ្វើ(ប្លង់រឹង)យកដីតែម្ដង.!។
លុះខ្លួនប្ដឹងតវ៉ាស្រាប់តែចាញ់ក្ដីជាបន្តបន្ទាប់។

-ប៉ុន្តែករណីនេះ ត្រូវភាគីម្ខាងទៀតដែលជាអ្នកឈ្នះក្ដី បដិសេធចោល.ដោយថា«ដីនោះខ្លួនទិញលក់ស្របច្បាប់ និងបានធ្វើប្លង់រឹងរួចហើយ»។

សូមជម្រាបថា ដីដែលកំពុងមានទំនាស់នោះទំហំ.៣៧.៦១៧ម៉ែត្រការ៉េ(ជិត៤ហិកតា) ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

-ភាគីអ្នកប្ដឹងតវ៉ានិងចាញ់ក្ដី ឈ្មោះ សូយ ចាន់សឿន(ហៅវ៉ា)ភេទប្រុសអាយុ៤៨ឆ្នាំ នៅផ្ទះលេខ៣១០Eo ផ្លូវព្រះមុនីវង្ស ភូមិទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

-ចំណែកភាគីម្ខាងទៀត ដែលមានប្លង់រឹងនិងឈ្នះក្ដី.ឈ្មោះ កើត ខេង ភេទប្រុសអាយុ៥៣ឆ្នាំ នៅផ្ទះលេខ១៥៥A ផ្លូវលេខ៤៣០ កែងផ្លូវលេខ១៩៩ ភូមិទី៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជុំវិញទំនាស់មួយនេះលោក សូយ ចាន់សឿន បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី២០.០៤.២០២៤ថា ដំបូងឡើយ នៅឆ្នាំ២០០៧ រូបលោករួមនិងឈ្មោះ សូ បិនឡា ភេទប្រុសអាយុ៤៦ឆ្នាំ នៅផ្ទះលេខ១០A ផ្លូវលេខ២៣២ ភូមិមួយ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ(ស្លាប់)។
បានទិញដីត្រង់ចំណុចខាងលើចូលគ្នា.ហើយឯកសារទិញលក់នោះគឺឈ្មោះ សូ បិនឡា ជាអ្នកទុកដាក់និងថែរក្សា។

លុះដល់អំឡុងឆ្នាំ២០១៦ ស្រាប់តែឈ្មោះ ជា ឡង់ឌី ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវជាមិត្តភ័ក្ដ របស់ឈ្មោះ សូ បិនឡា ។
បានមកនិយាយបញ្ចុះបញ្ចូលឈ្មោះ សូ បិនឡា ថាខ្លួនត្រូវការលុយចាំបាច់! និងលួងលោមឈ្មោះ សូ បិនឡា ឱ្យយកដីត្រង់ចំណុចខាងលើ ទៅដាក់បញ្ចាំឱ្យឈ្មោះ កើត ខេង ក្នុងតម្លៃ៣៥.០០០$(បីម៉ឺនប្រាំពាន់ដុល្លារ)។

ដោយពេលនោះឈ្មោះ កើត ខេង ម្ចាស់បំណុល តម្រូវឱ្យម្ចាស់ដីផ្ដិតមេដៃផ្ទេរកម្មសិទ្ធទៅឱ្យខ្លួនជាបណ្ដោះអាសន្ន សម្រាប់តម្កល់ទុក និងធានាបំណុល។

ប៉ុន្តែដោយឯកសារនោះមានឈ្មោះ២នាក់ គឺលោក សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ទើបឈ្មោះ ជា ឡង់ឌី មានគំនិតយកមកកែច្នៃ ដោយកោសលុបឈ្មោះ សូយ ចាន់សឿន ចេញពីក្នុងលិខិត។
ដើម្បីងាយស្រួលផ្ដិតមេដៃ តាមការបង្គាប់បញ្ជាពីម្ចាស់បំណុលឈ្មោះ កើត ខេង។

លោក សូយ ចាន់សឿន បន្តថាក្រោយមកឈ្មោះ ជា ឡងឌី បានខកខានក្នុងការបង់ការប្រាក់រយៈពេលជិត១ឆ្នាំ ធ្វើឱ្យបំណុលកើនឡើងខ្ពស់ ។
ហើយឈ្មោះ ជា ឡង់ឌី ក៏បានពឹងពាក់ឈ្មោះ សូ បិនឡា ម្តងទៀត ដើម្បីឱ្យជួយខ្ចីប្រាក់បន្ថែម ក្នុងបំណងយកមកបើកហាង ម្លប់ស្លឹកចាក។
-ដោយការជឿទុកចិត្តឈ្មោះ សូ បិនឡា ក៏បានផ្តិតមេដៃខ្ចីប្រាក់ម្ដងទៀត.ប៉ុន្តែមិនដឹងថាឈ្មោះ ជា ឡង់ឌី យកប្រាក់បន្ថែមពីឈ្មោះ កើត ខេង ម្ចាស់បំណុល
ចំនួនប៉ុន្មានទៀតនោះឡើយ។

បើតាមលោក សូយ ចាន់សឿន នៅមុនស្លាប់ឈ្មោះ សូ បិនឡា បានប្រាប់មកលោកថា រូបគាត់(សូ បិនឡា)ពិតជាបានផ្ដិតមេដៃឱ្យឈ្មោះ ជា ឡង់ឌី និងឈ្មោះ កើត ខេង ជាបន្តបន្ទាប់ប្រាកដមែន!។
ប៉ុន្តែការផ្ដិតមេដៃនោះ គឺជាការបញ្ចាំដីនិងខ្ចីប្រាក់បន្ថែមប៉ុណ្ណោះ។
ដោយមិននឹកស្មានថា ជាលិខិតទទួលប្រាក់កក់.ប្រាក់បង្គ្រប់ ឬប្រាក់លក់ដីផ្ដាច់ក្នុងតម្លៃជាង១៥ម៉ឺនដុល្លារ អ្វីឡើយ…!។

-លោក សូយ ចាន់សឿន បញ្ជាក់ទៀតថា ផ្អែកលើលិខិតកែច្នៃកោសលុប ដែលមានភាពមិនប្រក្រតីនេះហើយ.!។
ដែលឈ្មោះ កើត ខេង ម្ចាស់បំណុលយកធ្វើជាខែល ក្នុងការរត់ការធ្វើប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យក្លាយជាដីរបស់ខ្លួនដោយស្ងាត់ៗ។

-ជាការឆ្លើយតបលោក កើត ខេង បានបំភ្លឺប្រាប់«ដើមរាំង»នៅរសៀលថ្ងៃទី២០.០៤.២០២៤ថា ដីត្រង់ចំណុចខាងលើ គឺគ្មានទំនាស់អ្វីទៀតទេ..!។
លោកបន្តថា ដីនោះជាដីស្របច្បាប់របស់ខ្លួន ដែលបានទិញពីឈ្មោះ សូ បិនឡា និងបានធ្វើប្លង់កម្មសិទ្ធរួចរាល់ហើយដែរ។
-ចំពោះសំនួរថា តើការបញ្ជាក់របស់លោកមេភូមិ ដែលថា ដីនោះជាដីបញ្ចាំ មិនមែនជាដីទិញលក់.យ៉ាងម៉េចវិញ..?។

-ត្រង់ចំណុចនេះលោក កើត ខេង បានឆ្លើយថា លោក នូ ប៊ន មេភូមិស្រែអំពិល ធ្វើលិខិតមិនពិតតាមតែការរៀបចំរបស់ឈ្មោះ សូយ ចាន់សឿន ប៉ុណ្ណោះ.!។
-លោក កើត ខេង បញ្ជាក់ថា ខ្ញុំបានប្ដឹងលោកមេភូមិស្រែអំពិល រួមនិងលោក ហៀង សារ៉េត ជំនួយការឃុំឈើទាល ទៅតុលាការខេត្តកណ្ដាល ក្នុងនោះ តុលាការក៏បានផ្ដន្ទាទោសអ្នកទាំង២ ទៀតផង!។

-រីឯលោក ជា ឡង់ឌី ពុំអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលជាច្រើនដង គ្មានអ្នកទទួល.ហើយ«ដើមរាំង»រង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ…។

-ជុំវិញទំនាស់ដ៏ក្ដៅគគុកមួយនេះលោក នូ ប៊ន មេភូមិស្រែអំពិល បានបញ្ជាក់ថា ដីទំហំ ៣៧.៦១៧ម៉ែត្រការ៉េ(ជិត៤ហិកតា) ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ។
គឺជាដីរបស់ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ប្រាកដមែនដែលបានទិញពីឈ្មោះ ជា វណ្ណៈ នៅឆ្នាំ២០០៧។

-លោកមេភូមិស្រែអំពិល បញ្ជាក់ទៀតថា រឿងជាក់ស្ដែងគឺឈ្មោះ សូ បិនឡា បានយកដីនេះទៅបញ្ចាំឱ្យឈ្មោះ កើត ខេង ពុំមែនជាការទិញលក់នោះឡើយ.!។
ប៉ុន្តែទម្លាប់របស់ម្ចាស់បំណុល(កើត ខេង) គឺតម្រូវឱ្យម្ចាស់ដី ផ្ទេរកម្មសិទ្ធ និងធ្វើកិច្ចសន្យាលក់ទិញ សម្រាប់ធានាបំណុល ដោយពុំធ្វើជាកិច្ចសន្យាបញ្ចាំនោះទេ។

-ពាក់ព័ន្ធរឿងនេះ មិនត្រឹមតែលោក នូ ប៊ន មេភូមិស្រែអំពិលប៉ុណ្ណោះទេ!
ក្នុងនោះសូម្បីលោក រាជ សាផន អតីតមេភូមិស្រែអំពិល.លោក ហៀង សារ៉េត ជំនួយការឃុំឈើទាល រួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត..!។
ក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា«ដីត្រង់ចំណុចខាងលើ គឺពិតជាដីរបស់ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ដែលបានទិញពីឈ្មោះ ជា វណ្ណៈ នៅឆ្នាំ២០០៧ប្រាកដមែន.ក្រោយមកឈ្មោះ សូ បិនឡា យកទៅបញ្ចាំឱ្យឈ្មោះ កើត ខេង ពុំមែនជាការលក់ផ្ដាច់នោះទេ»។-ចំពោះលោកស្រី អ៊ុក សឿន មេឃុំឈើទាល បានថ្លែងនៅថ្ងៃទី២០.០៤.២០២៤ថា៖លោកស្រីពុំបានដឹងរឿងច្បាស់ទេពាក់ព័ន្ធទំនាស់ខាងលើ ខណៈការប្ដឹងផ្ដល់ គឺបានដល់ដៃតុលាការហើយ។
-ដោយឡែកលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ មិនអាចសុំការបញ្ជាក់បានទេ ព្រោះទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយលោក សូយ ចាន់សឿន សូមស្នើយ៉ាងទទូចដល់មន្ត្រីជំនាញ ថ្នាក់ដឹកនាំខេត្តកណ្ដាលស្ថាប័នតុលាការ ក្រសួងពាក់ព័ន្ធ ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ បើកការស្រាវជ្រាវ និងជួយរកយុត្តិធម៌ដល់រូបលោក ដោយក្ដីអនុគ្រោះ..!។
-ខណៈលោកបញ្ជាក់ ពីភាពមិនប្រក្រតីចំនួន២ចំណុចដូចខាងក្រោម៖
ទី១៖ ក្លែងឯកសារដោយកោសលុបឈ្មោះរបស់លោក ចេញពីលិខិតទិញលក់ដីដើម។

២៖ ធាតុពិតជាក់ស្ដែង គឺជាការបញ្ចាំដី ពុំមែនជាការលក់ដីនោះទេ!
បែរជាឈ្មោះ កើត ខេង បន្លំសរសេរខ្លឹមសារទៅជាការទទួលប្រាក់កក់.ទទួលប្រាក់បង្គ្រប់ និងលក់ទិញដីផ្ដាច់ ក្នុងតម្លៃជាង១៥ម៉ឺនដុល្លារទៅវិញ។

-ជុំវិញរឿងរ៉ាវខាងលើ គឺជាការលើកឡើង និងការបកស្រាយពីភាគីទាំងសងខាង ហើយក៏មានការបញ្ជាក់ ពីលោកមេភូមិ រួមនិងអ្នកពាក់ព័ន្ធផងដែរ..!។
ក្នុងនោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ ដោយទុកការងារនេះជូនថ្នាក់ដឹកនាំ ពិនិត្យស្រាវជ្រាវ ចាត់វិធានការតាមជំនាញទៅចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version