(ត្បូងឃ្មុំ)៖ លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ជំងឺបេះដូង។
សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានស្ថិតនៅភូមិទី០៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីដង្ហែសព នឹងធ្វើឡើងវេលាម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់វត្តដីដុះ ដើម្បីតម្កល់លើព្រះមេរុនិងបូជា៕