ជនជាតិប៉ាឡេស្ទីនចំនួន៣នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាកណ្តាល កាលពីល្ងាចថ្ងៃអង្គារ។
ប្រភពវេជ្ជសាស្ត្របានប្រាប់ Anadolu ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅប្រមូលផ្តុំមនុស្សនៅជិតសាលា Al-Arban ក្នុងជំរុំជនភៀសខ្លួន Nuseirat បណ្តាលឲ្យមនុស្ស 3 នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Awda ក្នុងជំរុំ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ទៅលើតំបន់ភាគពាយ័ព្យនៃជំរំ។
ដោយបានបន្ថែមថា ការវាយប្រហារតាមអាកាសពេញមួយយប់ និងការបាញ់ផ្លោងកាំភ្លើងធំក៏ត្រូវបានរាយការណ៍នៅទូទាំង Gaza Strip ជាមួយនឹងអ្នកស្លាប់ និងរបួសជាច្រើននាក់ផងដែរ។
អ៊ីស្រាអែលបានធ្វើការវាយលុកយោធាយ៉ាងសាហាវលើទឹកដីប៉ាឡេស្ទីនចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសដែលបានសម្លាប់មនុស្សជិត១.២០០នាក់។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង34,180 នាក់ត្រូវបានសម្លាប់ និងជាង 77,000 នាក់ផ្សេងទៀតបានរងរបួស។
ចំពេលមានការបំផ្លិចបំផ្លាញដ៏ធំ និងកង្វះខាតសម្ភារៈចាំបាច់។
សង្គ្រាមអ៊ីស្រាអែលបានរុញច្រានប្រជាជន 85% នៃតំបន់ហ្គាហ្សាឱ្យមានការផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ដែលកាលពីខែមករាបានចេញសេចក្តីសម្រេចបណ្តោះអាសន្នមួយដែលបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕