កាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ប្រទេសអ៊ីរ៉ង់ បានប្រកាសថា នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅថា E3 នៅក្នុងទីក្រុង Istanbul ប្រទេស Türkiye នៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។ ប្រភពពីសារព័ត៌មានAnadolu Agency។
Author: Bo Bunthan
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥១នាក់ទៀត!
ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែឧសភា)ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន51 នាក់នៅក្នុងការវាយប្រហារ នាពេលថ្មីៗនេះលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងនោះមានស្ត្រីនិងកុមារ។
Update៖ អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ!
កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។
Update៖ លោកហ្សេលេនស្គី ត្រៀមខ្លួនជា ស្រេចក្នុងការទៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីជួបជាមួយលោកពូទីន!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីហោះហើរទៅកាន់ទីក្រុង Istanbul ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើចាំបាច់។
Update៖ អតីតប្រធានាធិបតី អ៊ុយរូហ្គាយ លោក Jose Mujica ទទួលមរណភាពក្នុងជន្មាយុ៨៩ឆ្នាំ!
អតីតប្រធានាធិបតីប្រទេសអ៊ុយរូហ្គាយ លោក Jose Pepe Mujica ដែលត្រូវបានគេស្គាល់ថាជាប្រធានាធិបតីដែលមានជីវភាពរស់នៅសាមញ្ញ និងការគ្រប់គ្រងប្រទេសរីកចម្រើនក្នុងសង្គម បានទទួលមរណភាពក្នុងអាយុ ៨៩ ឆ្នាំ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៤ខែដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥
Update៖ រុស្ស៊ី អាចនឹងបិទការិយាល័យកុងស៊ុលប៉ូឡូញនៅក្នុងប្រទេសរបស់ខ្លួន!
រុស្ស៊ី អាចនឹងបិទការិយាល័យអគ្គកុងស៊ុលប៉ូឡូញនៅ Kaliningrad និង Irkutsk ជាការសងសឹកចំពោះការសម្រេចចិត្តថ្មីៗនេះរបស់ប្រទេសប៉ូឡូញក្នុងការបិទស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Krakow នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេស Alexander Grushko បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែឧសភា)។
Update៖ អង្គការសិទ្ធិមនុស្ស ជំរុញឲ្យឥណ្ឌា បញ្ឈប់ការចាប់ខ្លួន ជនជាតិរ៉ូហ៊ីនយ៉ា!
កាលពីថ្ងៃចន្ទ (ទី១២ខែឧសភា) អង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសឥណ្ឌាឲ្យបញ្ឈប់ការចាប់ខ្លួនតាមអំពើចិត្តនិងការបង្ខំឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។
Update៖ អ៊ីតាលីនិងក្រិក បញ្ជាក់ជាថ្មីសម្រាប់ការគាំទ្របទឈប់បាញ់នៅតំបន់ហ្គាហ្សានិងដំណោះស្រាយរដ្ឋ២!
ប្រទេសអ៊ីតាលី និងក្រិកបានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ ភាពស្ងប់ស្ងាត់បានត្រលប់មកវិញ នៅពេលដែលបទឈប់បាញ់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានត្រូវបានអនុវត្ត!
កាលពីថ្ងៃចន្ទ(ទី១២ខែឧសភា) ភាពស្ងប់ស្ងាត់បានត្រលប់មកវិញដល់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកបានបន្តធ្វើឡើងបន្ទាប់ពីភាពតានតឹងផ្នែកយោធាកើនឡើងមួយសប្តាហ៍។ ប្រភពពីសារព័ត៌មានAljazeera។