ប៉ូលិសថៃ ថ្លែងថា ករណីបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ!

(ភ្នំពេញ)៖ មេប៉ូលិសថៃ លោកឧត្តមសេនីយ៍ គិទីរ៉ាត់ បានប្រកាសនៅក្នុងអង្គប្រជុំមួយ កាលពីថ្ងៃទី១៥.០១.២០២៥ថា ករណីឃាតកម្មបាញ់សម្លាប់ លោក លឹម គឹមយ៉ា មិនមានការពាក់ព័ន្ធ នឹងរឿងនយោបាយកម្រិតជាតិ នឹងជាតិឡើយ វាជារឿងទំនាស់បុគ្គល រវាងនិយោជកនិងជនរងគ្រោះ។

ឆេះបន្ទប់រោងជាងក្នុងរោងចក្រកាត់ដេរ”ស៊ូវ ហ្គូដ ហ្គាម៉ិន”ផ្អើលទាំងព្រឹក!

(ភ្នំពេញ)៖ ដោយសារឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ បន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន”បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ.ស៊ូវ ហ្គូដ ហ្គាម៉ិន.ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ហ្វូងសត្វឃ្មុំ បានព័ទ្ធដេញទិច បណ្ដាលឱ្យស្ដ្រីម្នាក់ ស្លាប់នៅស្រុកពេជ្រាដា!

(មណ្ឌលគិរី)៖ ស្ត្រីម្នាក់ក្នុងចំណោមមនុស្ស៤នាក់ បានស្លាប់ ដោយសារហ្វូងសត្វឃ្មុំដេញទិច..!។

Update៖ អាមេរិក រិះគន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

ព្រឹទ្ធសមាជិក Marco Rubio ដែលជាបេក្ខភាពប្រធានាធិបតីជាប់ឆ្នោតរបស់ Donald Trump ជារដ្ឋលេខាធិការបានចោទប្រកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ថាបានធ្វើឱ្យខូចដល់ភាពជឿជាក់របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយបានព្រមានថាសកម្មភាពរបស់ខ្លួនអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក។

Update៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហាម៉ាស់នឹងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ!

កាលពីថ្ងៃពុធ(ទី១៥ខែមករា)ក្រុមហាម៉ាស់បានពណ៌នាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះថាជា “ចំណុចរបត់” ក្នុងការតស៊ូប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២៥៖

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់២០នាក់ទៀត!

កាលពីថ្ងៃពុធ(ទី១៥ខែមករា) ជនជាតិប៉ាឡេស្ទីន 20 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី 19 ខែមករា។

Update៖ ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៤ ពាក់ព័ន្ធការលក់អាវុធឱ្យតៃវ៉ាន់! 

កាលពីថ្ងៃពុធ(ទី១៥ខែមករា)ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានបន្ថែមក្រុមហ៊ុនអាមេរិកចំនួន 4 ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ខ្លួនដោយសារពួកគេលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

Update៖ បុរសម្នាក់ដុតខ្លួនឯង នៅក្បែរការិយាល័យ ប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង!

កាលពីថ្ងៃពុធ(ទី15ខែមករា) ភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយថា បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងលោក Yoon Suk Yeol កំពុងត្រូវបានសួរចម្លើយជុំវិញការចោទប្រកាន់ពីបទបះបោរ។

សម្ដេចតេជោ ថ្លែងថាអ៊ុយក្រែន មិនអាចយកប្រៀបលើសមរភូមិ ជាមួយរុស្ស៊ីបានទេ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការប្រៀបធៀប រវាងសង្គ្រាមអ៊ុយក្រែន និងការចូលកាន់តំណែងរបស់លោកត្រាំ..។

Exit mobile version