សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៦.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥៖

Update៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង6,000នាក់ ក្នុងពិធីប្រារព្ធទិវាឯករាជ្យ!

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជាង 6,000 នាក់ និងបានកាត់បន្ថយការកាត់ទោសអ្នកទោសផ្សេងទៀត ដែលជាផ្នែកមួយនៃការលើកលែងទោសដ៏ធំមួយ ដែលប្រារព្ធខួបលើកទី 77 នៃឯករាជ្យភាពពីចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍។

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើរូបភាពវិនិយោគ!

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ផ្នែកជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវនិងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រកាសបញ្ចូលសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាចំនួន៤៤១១នាក់!

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋចំនួន៤៤១១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪស្រុកពញាក្រែកនិងស្រុកត្បូងឃ្មុំ។

ពលរដ្ឋនៅខេត្តសៀមរាបដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើប The Heritage walk!

(សៀមរាប)៖ ដំណឹងល្អ ចំពោះប្រជាពលរដ្ឋរស់នៅជុំវិញខេត្តសៀមរាប ដែលចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅត្រឹមខេត្តសៀមរាបក្នុងផ្សារទំនើបThe Heritage walk បាន។ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាមកធ្វើនៅរាជធានីភ្នំពេញទៀតទេ។ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥តទៅ។

Update៖ អ្នកស៊ើបអង្កេត​ ជម្រុញឱ្យប្រធានាធិបតីស្តីទី​នៃកូរ៉េខាងត្បូង ពន្លឿនការចាប់ខ្លួនលោក​ Yoon!

ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង​ បានស្នើសុំឱ្យប្រធានាធិបតីស្តីទី​ បញ្ជាឱ្យក្រុមអង្គរក្សការពារ បប្រធានាធិបតីព្យួរតំណែងលោក​ Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន​។

Update៖ រុស្ស៊ីនឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលលើតំបន់ Belgorod!

កាលពីថ្ងៃសៅរ៍ (ទី៤ ខែមករា) រុស្ស៊ី បាននិយាយថាខ្លួននឹងសងសឹកវិញបន្ទាប់ពីអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន៨គ្រាប់មកលើតំបន់ Belgorod។ប៉ុន្តែម៉ីស៊ីលទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកម្ទេចចោល។

Update៖ រុស្ស៊ី និយាយថាខ្លួនបានបាញ់ទម្លាក់មីស៉ីល ATACMS ៨គ្រាប់និងបានកាន់កាប់ភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន!

កាលពីថ្ងៃសៅរ៍(ទី៤ ខែមករា) ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយអាមេរិកចំនួន ៨គ្រាប់។

ថ្ងៃនេះជាខួប៤៩ឆ្នាំ នៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលរៀបចំដោយខ្មែរក្រហម!

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ គឺជាខួប៤៩ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២៥) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី…

សម្ដេចធិបតី បំពាក់មេដាយមាសការងារដល់កងកម្លាំង៦៤រូប ដែលបានរុករកឧទ្ធម្ភាគចក្រយោធាធ្លាក់នៅខេត្តពោធិ៍សាត់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបំពាក់មេដាយ “មាសការងារ” ជូនកងកម្លាំងធ្វើប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រចំនួន៦៤រូប ដែលមានស្នាដៃល្អក្នុងកិច្ចប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាក់និងអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៕