(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំកម្ពុជា ។
Author: Bo Bunthan
កម្ពុជា គូសបញ្ជាក់ថា ទោះបីជាប្តឹងទៅតុលាការ ICJក៏ដោយ ប៉ុន្តែកម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃ!
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ចំពោះដំណោះស្រាយព្រំដែនជាមួយភាគីថៃដោយ និងបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្តឹងទៅតុលាការ ICJ ក៏ដោយ កម្ពុជា នៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃ ហើយនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា…
Update៖ អាល្លឺម៉ង់ ប្តេជ្ញាបន្តបញ្ជូនអាវុធទៅអ៊ីស្រាអែល!
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានសន្យាផ្តល់អាវុធបន្ថែមដល់អ៊ីស្រាអែល កាលពីថ្ងៃពុធ(ទី៤ខែមិថុនា)មុនពេលសមភាគីអ៊ីស្រាអែល លោក Gideon Saar បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង។
Update៖ លោកត្រាំ ចុះហត្ថលេខាហាមឃាត់ការធ្វើដំណើរពីប្រទេសមួយចំនួន!
សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។
Update៖ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីតក្នុងប្រទេសឥណ្ឌា ស្លាប់១១នាក់!
មនុស្សយ៉ាងតិច១១នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។
Update៖ ពួកស្តាំនិយមអ៊ីស្រាអែល ព្យាយាមរារាំងរថយន្តដឹកជំនួយដែលចូលទៅតំបន់ហ្គាហ្សា!
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ពួកស្តាំនិយមអ៊ីស្រាអែលបានព្យាយាមរារាំងការចូលនៃរថយន្តជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធកាលពីថ្ងៃពុធ(ទី៤ខែមថុនា)។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៦០៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៤ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៩៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,607នាក់។ ប្រភពពីសារព័ត៌មានAnadolu។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥
លទ្ធផលជំនួបរវាងសម្តេចធិបតី និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម!
(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមនាយឧត្តមសេនីយ៍…
សម្តេចធិបតី អនុញ្ញាតឱ្យឯកឧត្តម ង្វៀន តឹនគឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស…