Update៖ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Air India កើនដល់២៦៥នាក់!

យ៉ាងហោចណាស់មនុស្ស265 នាក់បានស្លាប់ ខណៈដែលអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត នៅពេលដែលជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែត បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)។

ក្រសួងព័ត៌មាន តម្រូវឱ្យស្ថានីយទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ!

(ភ្នំពេញ)៖ ក្រោយមានភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ និងមានការណែនាំពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

Update៖ ទួរគី-អាស៊ែបៃហ្សង់ នឹងធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃនៅទីក្រុង Nakhchivan!

ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា Türkiye និង Azerbaijan គ្រោងនឹងធ្វើសមយុទ្ធយោធារយៈពេល11 ថ្ងៃនៅក្នុងទីក្រុង exclave Nakhchivan ស្វយ័តក្រោយនេះ។

ក្នុងករណីថៃ មិនព្រមបើកច្រកព្រំដែន កម្ពុជានឹងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារ!

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារមួយហើយ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ សម្តេចតេជោ និយាយក្នុងនាមជាប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

Update៖ លោកត្រាំ ព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់អាចកើតឡើងបានយ៉ាងល្អ” ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាក្នុងការជៀសវាងជម្លោះកាន់តែធំទីក្រុងវ៉ាស៊ីនតោន ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់។

Update៖ អាមេរិក អះអាងថា ខ្លួនពុំបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះឡើយ។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ(ទី១៣ ខែមិថុនា)បានទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ប្រាកដមែន។

Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ២៤២នាក់ មានមនុស្សនៅរស់ម្នាក់គត់!

ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរចំនួន២៤២នាក់ នៅក្បែរអាកាសយានដ្ឋានទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។ ទីភ្នាក់ងារប៉ូលិសជាតិឥណ្ឌា បានអះអាងថា អ្នកនៅរស់ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះរូបនេះមានឈ្មោះថា Vishwash Kumar Ramesh ជាជនជាតិអង់គ្លេស…

កម្ពុជា មានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង!

(ភ្នំពេញ)៖នៅយប់ទី១២.០៦.២០២៥សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា”ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។

យន្តហោះ​១គ្រឿង ដែលដឹកអ្នកដំណើរចំនួន២៤២នាក់​ បាន​ធ្លាក់​នៅ​ប្រទេស​ឥណ្ឌា ស្លាប់ទាំងអស់!

អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជើងហោះហើរអ្នកដំណើរ Air India ដែលធ្វើដំណើរទៅទីក្រុងឡុងដ៍ ដែលមានផ្ទុកមនុស្ស២៤២នាក់ បានធ្លាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ភ្លាមៗ។ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។

Exit mobile version