ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរចំនួន២៤២នាក់ នៅក្បែរអាកាសយានដ្ឋានទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។
ទីភ្នាក់ងារប៉ូលិសជាតិឥណ្ឌា បានអះអាងថា អ្នកនៅរស់ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះរូបនេះមានឈ្មោះថា Vishwash Kumar Ramesh ជាជនជាតិអង់គ្លេស (ដើមកំណើតឥណ្ឌា)អង្គុយកៅអីលេខ 11A ក្រៅពីហ្នឹងស្លាប់អស់ហើយ។
ចំពោះមូលហេតុនៃការធ្លាក់យន្តហោះត្រកូល Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានគោលដៅទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសខាងលើនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕