(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥
Author: Bo Bunthan
ភ្លៀង១មេធំ រន្ទះបាញ់បានសម្លាប់គោ៩ក្បាលនិងសន្លប់ស្ដ្រីម្នាក់ នៅស្រុកសៀមប៉ាង!
(ស្ទឹងត្រែង)៖ ភ្លៀងធ្លាក់មួយមេ កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ រន្ទះបានបាញ់ត្រូវស្ត្រីម្នាក់ឲ្យសន្លប់ និងសត្វគោចំនួន៩ក្បាល បានងាប់ភ្លាមៗនៅនឹងកន្លែង។
Update៖ លោកត្រាំថា ប៉ាគីស្ថាននិងឥណ្ឌាឈានដល់បទឈប់បាញ់ពេញលេញ!
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០ខែឧសភា)ថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានឈានដល់បទឈប់បាញ់ភ្លាមៗបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥២.៨១០នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៌(ទី១០ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,810នាក់។
Update៖ លោកហ្សេលេនស្គី គាំទ្រអង់គ្លេសដែលដាក់ទណ្ឌកម្មលើនាវាដឹកប្រេងរុស្ស៊ី!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) បានសម្តែងការគាំទ្រចំពោះការទណ្ឌកម្មថ្មីរបស់ចក្រភពអង់គ្លេសលើកងនាវាដឹកប្រេងរបស់រុស្ស៊ី។ដោយបាននិយាយថាជាវិធានការដ៏សំខាន់មួយដើម្បីកំណត់ការផ្តល់ហិរញ្ញប្បទានសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។
Update៖ UN ថា៧០%នៃតំបន់ហ្គាហ្សាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល!
កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) អង្គការសហប្រជាជាតិបាននិយាយថា 70% នៃតំបន់ Gaza Strip គឺស្ថិតនៅក្នុងតំបន់យោធារបស់អ៊ីស្រាអែល។
Update៖ បារាំងនិងប៉ូឡូញ ចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ!
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រថ្មីនៅទីក្រុង Nancy របស់បារាំងក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ថាមពល និងអធិបតេយ្យភាពឧស្សាហកម្ម។
Update៖ ប៉ាគីស្ថាន កំពុងបើកប្រតិបត្តិការយោធាប្រឆាំងនិងឥណ្ឌា!
នៅថ្ងៃសៅរ៍(ទី១០ខែឧសភា) ប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណត់គោលដៅលើ មូលដ្ឋានជាច្រើន រួមមានទាំងកន្លែងស្តុកមីស៉ីល នៅតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈទាំងពីរបន្តប្រយុទ្ធគ្នា ដែលកំពុងមានស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍។
ឯកឧត្តម ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារឱ្យប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ហើយត្រូវរួមគ្នាទប់ស្កាត់ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ ឱ្យបានទាន់ពេលវេលា!
(តាកែវ)៖ ដើម្បីបន្តរួមចំណែកក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិបានស្ថិតស្ថេរយូរអង្វែង ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុកការងារព័ត៌គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព…
Update៖ រដ្ឋមន្ត្រីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនឹងកាតា!
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនាពិភពលោកអ៊ីរ៉ង់-អារ៉ាប់នៅទីក្រុងដូហា មុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីបួនរវាងអ៊ីរ៉ង់ និងអាមេរិក អាចនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។