(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បន្ទាប់ពីបានប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា…
Author: Bo Bunthan
Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់២.៧១៩នាក់!
ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បាននិយាយកាលពីថ្ងៃអង្គារ(ទី១ខែមេសា)ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានកើនឡើងដល់ ២,៧១៩នាក់ហើយ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥០.៣៩៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី១ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤២បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,399នាក់។
Update៖ តុលាការកូរ៉េខាងត្បូង នឹងប្រកាសពីជោគវាសនា របស់លោក Yoon នៅថ្ងៃទី៤ ខែមេសាខាងមុខ!
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កំពុងពិនិត្យមើលការចោទប្រកាន់ ទៅលើប្រធានាធិបតី Yoon Suk Yeol ហើយនឹងត្រូវប្រកាសថា តើត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់គាត់ឡើងវិញនៅថ្ងៃសុក្រ(ទី៤ មេសា)។
Update៖ ចិន ធ្វើសមយុទ្ធយោធានៅលើកោះតៃវ៉ាន់ដើម្បីព្រមានរដ្ឋាភិបាលក្នុងកោះនេះ!
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធាជុំថ្មីនៅជុំវិញកោះតៃវ៉ាន់ក្នុងការព្រមានចុងក្រោយបំផុតរបស់ខ្លួនចំពោះរដ្ឋាភិបាលប្រជាធិបតេយ្យរបស់កោះនេះ។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ ប្រទះឃើញសាកសពទាហានអាមេរិក៣នាក់ កប់ក្នុងភក់នៅប្រទេសលីទុយអានី!
ទាហានអាមេរិកចំនួនបីនាក់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងភក់នៅក្នុងប្រទេសលីទុយអានី។ បន្ទាប់ពីមានការបាត់ខ្លួនទាហានចំនួន៤នាក់ កាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)។
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១ដល់ទី១០ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១.៤ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១ដល់ទី១០ខែមេសាឆ្នាំ២០២៥។ ក្នុងនោះសាំងធម្មតា ត្រូវលក់តម្លៃ ៣,៩០០រៀក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕
Update៖ ប្រទេសចិន បានរកឃើញស្តុកប្រេងឆៅប្រមាណ១០០លានតោននៅសមុទ្រចិនខាងត្បូង!
ប្រទេសចិនបានប្រកាសកាលពីថ្ងៃច័ន្ទ(ទី៣១ខែមីនា)ពីការរកឃើញស្តុកប្រេងឆៅដែលបានប៉ាន់ប្រមាណថាមានចំនួន 100 លានតោននៅភាគឦសាននៃសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) ។
Update៖ ឆេះរថយន្តចំនួន១៧គ្រឿងនៅក្នុងហាងលក់រថយន្តTesla នៅជិតទីក្រុងរ៉ូម!
ទីភ្នាក់ងារព័ត៌មានអ៊ីតាលីANSA បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះពេញមួយយប់នៅឯក្រុមហ៊ុនលក់រថយន្ត Tesla នៅជាយក្រុងរ៉ូម ដោយបានបំផ្លាញរថយន្តចំនួន17គ្រឿងនិងជំរុញឱ្យមានការស៊ើបអង្កេតលើការឆេះផងដែរ។
Update៖ ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធា១.៦ពាន់លានដុល្លារដល់អ៊ុយក្រែន!
ប្រទេសស៊ុយអែតកាលពីថ្ងៃចន្ទ(ទី៣១ខែមីនា)បានបង្ហាញកញ្ចប់ជំនួយយោធាដ៏ធំបំផុតរបស់ខ្លួនសម្រាប់អ៊ុយក្រែន ដែលមានទំហំដល់ទៅ 16 ពាន់លានមកុដស៊ុយអែត (ប្រហែល 1.6 ពាន់លានដុល្លារ)។