Update៖ អាល្លឺម៉ង់ និយាយថា លោក Elon Musk ប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រទេសខ្លួន!

កាលពីថ្ងៃចន្ទ(ទី៣០ខែធ្នូ) រដ្ឋាភិបាលអាល្លឺម៉ង់ នេះបានចោទប្រកាន់មហាសេដ្ឋីអាមេរិក លោក Elon Musk ពីបទប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រទេសអាល្លឺម៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ តាមរយៈការគាំទ្រគណបក្សស្តាំនិយមជ្រុល AfD។

Update៖ តុលាការកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោកYoon Suk Yeol!

ថ្ងៃអង្គារ ទី៣១ ខែធ្នូ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅបានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភា បោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។

Update៖ មេធាវីរបស់លោក Yoon និយាយថាដីកាចាប់ខ្លួនរបស់តុលាការ ជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព!

នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ មេធាវីម្នាក់របស់លោក Yoon Suk Yeol បាននិយាយថាដីកាចាប់ខ្លួនលោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែងរូបនេះជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការឃុំខ្លួនលោក Yoon ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។

Update៖ ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក ទារក​ចំនួន៦​នាក់​ នៅតំបន់ហ្គាហ្សា បានកកស្លាប់​!

មន្ត្រីក្នុងតំបន់បានប្រាប់ Anadolu ថា ជនស៊ីវិលចំនួន៧ នាក់ដែលបានផ្លាស់ទីលំនៅ ក្នុងនោះកុមារ ៦នាក់បានជាប់គាំងរហូតដល់ស្លាប់ នៅក្នុងតំបន់ Gaza ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ។

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥!

(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្ម ព្រមទាំងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល…

Update៖ ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ លុបចោលជើងហោះហើរ បន្ទាប់ពីធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់មួយ!

កាលពីថ្ងៃចន្ទ(ទី៣០ខែធ្នូ)ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់បានលុបចោលសំបុត្រហោះហើររបស់ពួកគេ បន្ទាប់ពីធ្លាក់យន្តហោះដ៏អាក្រក់មួយដែលបានឆក់យកជីវិតមនុស្ស 179 នាក់ ។

បណ្តេញជនជាតិវៀតណាម២៥នាក់ឲ្យទៅស្រុកវិញ ពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់!

(ខេត្តស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបណ្តេញជនជាតិវៀតណាមប្រុសស្រីសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជាដែលលួចស្នាក់នៅខុសច្បាប់បណ្តេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។

សេចក្តីប្រកាសស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣១ធ្នូដល់ថ្ងៃទី២ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣១.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤៖

Update៖ នាយកក្រុមហ៊ុន Jeju Air សុំទោសចំពោះការធ្លាក់យន្តហោះ នៅកូរ៉េខាងត្បូង ស្លាប់១៧៩នាក់!

នៅថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ ២០២៤ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានចេញមុខសុំទោស ចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)កន្លងទៅ។ ប្រភពពីសារព័ត៌មាន CNA។

Exit mobile version