Update៖ នាយកក្រុមហ៊ុន Jeju Air សុំទោសចំពោះការធ្លាក់យន្តហោះ នៅកូរ៉េខាងត្បូង ស្លាប់១៧៩នាក់!

នៅថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ ២០២៤ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានចេញមុខសុំទោស ចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ(ទី២៩ខែធ្នូ)កន្លងទៅ។

ប្រភពពីសារព័ត៌មាន CNA។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក Kim E-bae បាននិយាយថា «មូលហេតុនៃ គ្រោះថ្នាក់គេ មិន ទាន់ ដឹង នៅឡើយ ទេ ដោយ យន្តហោះ នេះ មិន មាន កំណត់ត្រា គ្រោះថ្នាក់ទេពីមុន ហើយពីដំបូង ក៏ មិន មាន សញ្ញា ខុសប្រក្រតីណាមួយដែរ»។ លោកថា ក្រុមហ៊ុនកំពុងសហការជាមួយអ្នកស៉ើបអង្កេត និងអនុវត្តការជួយដល់ជនរងគ្រោះជារឿងអាទិភាព។
គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 នៃជើងហោះហើរលេខ 7C2216 របស់ Jeju Air ចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ មានផ្ទុកមនុស្សចំនួន ១៨១នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង។ មុនពេលគ្រោះថ្នាក់ កង់របស់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកក្រៅ ទើបបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់ បន្ទាប់មកក៏ជ្រុលទៅ បុក របាំង ការពារ ហើយ ផ្ទុះ ឆេះតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version