ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2025 សំឡេងផ្ទុះខ្លាំងៗបានរំញោចទីក្រុងដូហា បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសសំដៅលើមេដឹកនាំក្រុមហាម៉ាស់នៅកាតា កាលពីថ្ងៃអង្គារ ដោយពង្រីកសង្រ្គាមចេញក្រៅតំបន់ហ្គាហ្សាដល់រដ្ឋឈូងសមុទ្រ។ ប្រភពពីសារព័ត៌មាន Reuters។ មន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហារនេះមានគោលដៅទៅលើមេដឹកនាំកំពូលរបស់ហាម៉ាស់រួមទាំងលោក Khalil al-Hayya ដែលជាប្រធានហាម៉ាស់និរទេស និងជាអ្នកចរចាអំពីបទឈប់បាញ់។…
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ នេប៉ាល់ ប្រកាសលុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានអ្នកស្លាប់១៩នាក់នៅក្នុងការតវ៉ា!
កាលពីថ្ងៃចន្ទទី៨ខែកញ្ញា រដ្ឋាភិបាលនេប៉ាល់ បានប្រកាសលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយ និងការហាមឃាត់បណ្ដាញសង្គមធំៗ ដូចជា Facebook, YouTube និង Instagram បានបង្កឲ្យមានភាពចលាចលធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់ស្លាប់ និងរបួសជាង១០០នាក់។ ប្រភពពីសារព័ត៌មានBBC។ ការតវ៉ាដែលផ្ទុះឡើងក្នុងរដ្ឋធានី កាថ្មាន់ដូ…
Breaking៖ សភានេប៉ាល់ ត្រូវភ្លើងឆេះបន្ទាប់ពីនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែងដោយសារអំពើពុករលួយ!
ភាពចលាចលបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីនាយករដ្ឋមន្ត្រី កេអេប៉ី សាម្រ៉ា អូលី (KP Sharma Oli) បានប្រកាសលាលែងចេញពីតំណែង។ ការប្តូរនេះកើតឡើងក្នុងបរិយាកាសនៃការតវ៉ាទូទៅប្រឆាំងនឹងអំពើពុករលួយ។ ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី៩ខែកញ្ញា។ សាក្សីបានរាយការណ៍ថា ក្រុមបាតុករសម្រុកចូលក្នុងអគារសភា មុននឹងដុតអគារនេះ។ បង្អួចនិងទ្រព្យសម្បត្តិខាងក្នុងត្រូវបានវាយកម្ទេច…
Breaking៖ កម្ពុជានិងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ!
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន អមដោយ លោកជំទាវទី១ លូអ៉ឺស អារ៉ាណេតា-ម៉ាកូស…
Breaking៖ លោក ថាក់ស៊ីន ត្រូវបានបញ្ជូនចេញពីពន្ធនាគារ ពិសេសបាងកក ទៅពន្ធនាគារកណ្តាលក្លងព្រឹម ដើម្បីឃុំខ្លួនមានសុវត្ថិភាពខ្ពស់!
នៅម៉ោង ៥:១០នាទីល្ងាចថ្ងៃទី០៩.០៩.២០២៥ រថយន្តដឹកអ្នកទោស បានដឹកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ចេញពីពន្ធនាគារពិសេសបាងកក ទៅពន្ធនាគារកណ្តាលក្លងព្រឹម.ដើម្បីសិវត្ថិភាពក្នុងការឃុំខ្លួន។ ប្រភពពីkhaosod។ លោក ថាក់ស៊ីន ត្រូវបានគេឃើញអង្គុយនៅមាត់បង្អួច ពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ពណ៌ឯកសណ្ឋានសម្រាប់អ្នកជាប់ទោសចុងក្រោយ…
Breaking៖ ការវាយប្រហារដោយប្រដាប់អាវុធលើស្ថានីយប៉ូលិសរបស់ប្រទេសទួរគី ស្លាប់២នាក់!
ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយប្រដាប់អាវុធដែលបានកំណត់គោលដៅលើប៉ុស្តិ៍ប៉ូលីសមួយនៅក្នុងខេត្ត Izmir ភាគខាងលិចនៃប្រទេស Türkiye កាលពីថ្ងៃចន្ទទី៨ខែកញ្ញា បានសម្លាប់មន្រ្តីប៉ូលីសពីរនាក់ និង2នាក់ផ្សេងទៀតរងរបួស។ ប្រភពពីសារព៧ត៌មានAANews។ ជនសង្ស័យមានអាយុ 16 ឆ្នាំបានបើកការបាញ់ប្រហារដោយកាំភ្លើងទៅលើប៉ុស្តិ៍ប៉ូលីស Salih Isgoren ក្នុងសង្កាត់ Balcovaនៃ…
Breaking៖ លោកSergey Lavrov និយាយថារុស្ស៊ីគ្មានបំណងសងសឹកលោកខាងលិចទេ!
កាលពីថ្ងៃចន្ទទី៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាប្រទេសរបស់លោកគ្មានបំណងចង់សងសឹកលើលោកខាងលិចទេ ហើយថាទីក្រុងមូស្គូនឹងស្វាគមន៍បណ្តាប្រទេសដែលមានបំណងធ្វើការជាមួយរុស្ស៊ីម្តងទៀត។ ប្រភពពីសារព័ត៌មានAnadolu Agency។ ថ្លែងទៅកាន់និស្សិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ លោក Lavrov បាននិយាយថា រុស្ស៊ីគ្មានបំណងចង់ សងសឹកលើនរណាម្នាក់ឡើយ…
Breaking៖ ប្រធានាធិបតីហ្វីលីពីននិងលោកជំទាវ អញ្ជើញនិវត្តន៍ទៅមាតុប្រទេសវិញក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១…
Breaking៖ សម្ដេចធិបតី បញ្ជាក់ថាគ្មានការបញ្ជា ឱ្យកងកម្លាំងជួរមុខដកថយនោះឡើយ!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបញ្ជាឱ្យកងកម្លាំងជួរមុខ ដកថយពីបន្ទាត់ព្រំដែន.ក្រោយបទឈប់បាញ់នោះឡើយ។ សម្ដេចធិបតី បានថ្លែងនេះនៅលើបណ្ដាញសង្គម នារសៀលទី០៩.០៩.២០២៥ ក្នុងពេលពន្យល់អំពីប្រធានបទ ចំនួន៤ចំណុច!។ សម្ដេចធិបតី”ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន…