Breaking៖ សម្តេចធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅដល់ប្រទេសម៉ាឡេស៊ីហើយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាឱ្យមានបទឈប់រវាងកម្ពុជា-ថៃ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim…

Breaking៖ នៅព្រឹកទី២៨នេះ ថៃប្រើប្រាស់យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 លើប្រាសាទតាក្របី!

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នៅម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅវេលាម៉ោង៨៖១៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យន្តហោះចម្បាំងថៃ បាញ់រុក្កែត…

Update៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២៧ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថានឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ហើយនិងធ្វើឃាតមេដឹកនាំកំពូល លោកAyatollah Ali Khamenei ។ ប្រភពពីសារព័ត៌មានAANews។ លោក Katz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Ramon នៅភាគខាងត្បូងអ៊ីស្រាអែលថាខ្ញុំចង់ផ្ញើសារយ៉ាងច្បាស់ពីទីនេះទៅកាន់មេដឹកនាំផ្តាច់ការ…

Update៖ ម៉ាឡេស៊ី នឹងជាអ្នកសម្រុះសម្រួលក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា!

កាលពីថ្ងៃអាទិត្យ(ទី២៧ខែកក្កដា) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងជាអ្នកសម្រុះសម្រួលក្នុងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ប្រភពពីសារព័ត៌មានAljazeera។ លោកបានកត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ កិច្ចចរចា​បទ​ឈប់​បាញ់​រវាង​ថៃ​និង​កម្ពុជា​ អាចនឹង​ត្រូវ​ធ្វើឡើងនៅ​ម៉ាឡេស៊ី!

ដឹកនាំប្រទេសថៃ និងកម្ពុជា គ្រោងនឹងជួបពិភាក្សាគ្នា ដើម្បីសន្តិភាពនៅថ្ងៃចន្ទ (២៨ ខែកក្កដា) ដោយសារជម្លោះទឹកដីកាន់តែតានតឹងនៅតាមព្រំដែន បស់ពួកគេ ដែលបានអូសបន្លាយដល់ថ្ងៃទីប្រាំនៃការប្រយុទ្ធបើកចំហ។ នេះបើយោងតាមការចេញផ្សាយដោយ CNA។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ…

Breaking៖ សម្តេចធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា ចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចរចាបទឈប់បាញ់!

​(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចេញទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាបទឈប់បាញ់ជាបន្ទាន់ រវាង កម្ពុជា-ថៃ ដោយមាន អាមេរិក.ចិន និងម៉ាឡេស៊ីជាម្ចាស់ផ្ទះ។…

Update៖ លោក ថាក់ស៊ីន បញ្ជាក់ថាជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនពាក់ព័ន្ធនឹងគ្រួសាររបស់លោកនោះទេ!

អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធថាជម្លោះក្នុងគ្រួសារមិនទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃឡើយ។ ថែមទាំងនិយាយលើកទឹកចិត្តថា យោធាត្រូវត្រៀមខ្លួនដើម្បីបំពេញបេសកកម្មរបស់ពួកគេមុនពេលកិច្ចចរចាណាមួយអាចប្រព្រឹត្តទៅបាន។ ប្រភពពីសារព័ត៌មានBangkok Post។ ថ្លែងក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ខេត្ត Ubon Ratchathani ដើម្បីគាំទ្រជនស៊ីវិលដែលភៀសខ្លួនដោយការប៉ះទង្គិចនោះ លោក ថាក់ស៊ីន បានទទូចថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជានាពេលថ្មីៗនេះ…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAANews។ យោធាអ៊ីស្រាអ៊ែលបានកំណត់គោលដៅលើតង់ជំរកគ្រួសារជនភៀសខ្លួននៅក្នុងតំបន់ al-Mawasi ភាគខាងលិចនៃ Khan Younis ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់6 នាក់រួមទាំងកុមារពីរនាក់ផងដែរ។ តំបន់នេះធ្លាប់ត្រូវបានអ៊ីស្រាអែលកំណត់ថាជាតំបន់សុវត្ថិភាព។ ក្នុងការវាយប្រហារដាច់ដោយឡែកមួយលើផ្ទះមួយនៅកណ្តាលក្រុងGazaជនប៉ាឡេស្ទីន៥នាក់ត្រូវបានសម្លាប់និងជាច្រើន នាក់ទៀតរងរបួស។ កងទ័ពអ៊ីស្រាអែលក៏បានបន្តវាយកម្ទេចផ្ទះ…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៩.៨២១នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន88នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 59,821នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន88នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស374នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 144.851នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…