(ភ្នំពេញ)៖ ទាំងខាងកម្ពុជា និងថៃ គឺមានការជម្លៀសប្រជាជនដូចគ្នា! ខណៈកម្ពុជា ជម្លៀសប្រជាជនរាប់ម៉ឺននាក់ រីឯភាគីថៃ វិញក៏បានជម្លៀសមនុស្សរាប់ម៉ឺននាក់ផងដែរ(សួរថាតើចំណេញទេ…?)។ ជាក់ស្តែង៖ ស្រុក Kantharalak ក្នុងខេត្តស៊ីសាកេត របស់ប្រទេសថៃ ក្បែរព្រំដែនជាមួយកម្ពុជា បានធ្លាក់ក្នុងសភាពស្ងាត់ ដូចក្រុងខ្មោចនិម្មិត!។…
Author: Bo Bunthan
Breaking៖ សម្តេចតេជោ បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធា ដល់ថ្នាក់ដឹកនាំនិងកងទ័ព!
(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ លេីកឡេីងដូច្នេះថា ថ្ងៃទី៣ នៃការឈ្លានពានរបស់សត្រូវ តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ព ដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបី៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក…
Breaking៖ ប្រយុទ្ធគ្នារយៈពេល៣ថ្ងៃនេះ ធ្វើឱ្យពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ស្លាប់២នាក់!
(ភ្នំពេញ)៖ ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន២នាក់ហើយបានស្លាប់ ដោយសារការវាយប្រហាររបស់ទ័ពថៃ។ នេះបើយោងតាមការបញ្ជាក់ ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ នៅយប់ទី២៦.០៧.២០២៥។ លោក ម៉េត មាសភក្ដី បានលើកឡើងថា”ខ្ញុំពិតជាមានការក្តុកក្តួលជាខ្លាំងក្នុងការប្រកាសថា ៣ថ្ងៃកន្លងមកនេះ…
Breaking៖ យន្តហោះដឹកអ្នកដំណើររវាងប្រទេសថៃនិងកម្ពុជា បន្តដំណើរការជាធម្មតា!
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានបញ្ជាក់ថា ការហោះហើររវាងថៃ និងកម្ពុជា កំពុងបន្តដំណើរការជាធម្មតា បើទោះបីជាមានជម្លោះប្រដាប់អាវុធ នៅព្រំដែនក៏ដោយ។ ប្រភពពីកាសែត The Nation នៅយប់ទី២៦.០៧.២០២៥។ លោកប្រធាន Airshal Manat Chavanaprayoon…
Breaking៖ ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បង្ខំឱ្យបិទផ្លូវចំនួន២ខ្សែ!
ទឹកជំនន់យ៉ាងខ្លាំង នៅភាគខាងជើងប្រទេសថៃ ដែលឈានដល់ផ្អាកជាបណ្តោះអាសន្ននៃផ្លូវចំនួន២ ដែលតភ្ជាប់ពីទីក្រុងបាងកក ទៅខេត្តណាន និងខេត្តផាយ៉ាវ។ ប្រភពពីកាសែត The Nation នៅល្ងាចទី២៦.០៧.២០២៥។ Atthawit Rakjamroon នាយកគ្រប់គ្រងក្រុមហ៊ុន The Transport Co.,…
Breaking៖ កម្ពុជា បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ថា កម្ពុជាបាញ់ចូលទឹកដីឡាវ!
(ភ្នំពេញ)៖ កម្ពុជា បានបដិសេធទាំងស្រុង រាល់ការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជា បាញ់ចូលទឹកដីឡាវ។ ខណៈប្រទេសឡាវ មិនបានចោទប្រកាន់កម្ពុជា និងមិនទាន់បានបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ”។ នេះជាការថ្លែងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦…
Breaking៖ ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ជីបម៉ុង ជាង១ម៉ឺនកេស ត្រូវបានចែកជូនពលរដ្ឋអ្នកភៀសខ្លួន!
(ភ្នំពេញ)៖ រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនជីបម៉ុង ចែកទឹកពិសាកម្ពុជា ប្រមាណជាង១ម៉ឺនកេស ជូនដល់ប្រជាពលរដ្ឋភៀសខ្លួនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទឹកពិសារកម្ពុជា ជាង១ម៉ឺនកេសនេះ ត្រូវបានចែកជូននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥.០០០ដើម ខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ -តាមការបញ្ជាក់ពីលោក ម៉េត…
Breaking៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ បានរួចផុតពីគ្រោះថ្នាក់!
(ភ្នំពេញ)៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បានរួចផុតពីគ្រោះថ្នាក់ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ អំឡុងពេលពួកគាត់បំពេញការងារប្រចាំថ្ងៃ៕
Breaking៖ ខេត្តឧត្តរមានជ័យ បានជម្លៀសពលរដ្ឋជាង ៨ពាន់គ្រួសារ ស្មើនឹងជិត៣ម៉ឺននាក់!
(ភ្នំពេញ)៖ គិតត្រឹមរសៀលទី២៦.០៧.២០២៥ ជនភៀសសឹក បានកើនឡើងដល់ជាង ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ មកដល់ទីតាំងសុវត្ថិភាព ដែលកើនឡើងដល់៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ។ -នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ៕
Breaking៖ ថៃអះអាងថា ជម្លោះរវាងថៃ-កម្ពុជា មិនបង្កអំពើអសន្តិសុខដល់អន្តរជាតិឡើយ!
ដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានជម្រាបទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ជម្លោះព្រំដែនដែលកំពុងបន្តរវាងថៃ និងកម្ពុជា មិនបង្កការគំរាមកំហែងដល់សន្តិភាពអន្តរជាតិឡើយ ហើយអាចដោះស្រាយទ្វេភាគី។ ប្រភពពីកាសែត The Nation នៅថ្ងៃទី២៦.០៧.២០២៥។ លោក…