ដំណឹងថ្ងៃទី៥នេះ ឆ្លង(អូមីក្រុង)១៤នាក់ ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៥.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៤.០៦.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)១៤នាក់ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

គណបក្សប្រជាជន ប្រកាសទទួលយកលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ខណ្ឌអាណត្តិទី៤!

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

សម្តេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សការងារ!

(ភ្នំពេញ)៖ បន្ទាប់ពីបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួចមកនោះ ។

សម្តេចធិបតី អនុញ្ញាតឱ្យប្រធានសម្របសម្រួលនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាចូលជួប!

(ភ្នំពេញ)៖ នៅរសៀលទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូ សួរអ័រ (Jo Scheuer) ប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា…

សម្ដេចតេជោ អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅព្រឹកទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin…

ប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា!

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ច របស់លោក ឡយ អូស្ទីន Lioyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក នៅព្រះរាជាណាចក្រកម្ពុជា៖

Update៖ ប្រទេសស្វីស អនុម័តមិនផ្ដល់ជំនួយ ៥.៥៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន!

រដ្ឋសភាជាតិរបស់ប្រទេសស្វីសកាលពីថ្ងៃចន្ទ បានបោះឆ្នោតសម្រេច មិនផ្ដល់ជំនួយចំនួន៥ពាន់លានហ្វ្រង់ស្វីស (5.58 ពាន់លានដុល្លារ)សម្រាប់អ៊ុយក្រែននោះទេ..!។ -ជាការគ្រោងទុក ជំនួយទាំងនេះ នឹងត្រូវ យកមកជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

យន្តហោះអង្គការណាតូ លួចតាមដានសមយុទ្ធយោធា របស់រុស្ស៊ីនិងបេឡារុស្ស!

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិបេឡារុស្ស បានលើកទ្បើងថា យន្តហោះចាប់រ៉ាដា រយៈចម្ងាយឆ្ងាយ របស់អង្គការណាតូ បានត្រួតពិនិត្យយ៉ាងដិតដល់នូវ៖ សមយុទ្ធរួមរបស់យោធារុស្ស៊ី និងបេឡារុស្ស ពីលើមេឃនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។

រថយន្ដព្រូសបើកលឿន បុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ជាប់គាំងទៅមុខលែងរួច!

(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរជាមួយនិងស្ត្រី២នាក់ បានបើករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ..!។