Breaking៖ ទ័ពកម្ពុជា គ្រប់គ្រងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី បាន១០០%!

(ភ្នំពេញ)៖ មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មានថា”ស្ថានភាពព្រំដែន គិតត្រឹមម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពដ៏អង់អាច របស់កម្ពុជា ឈរគ្រប់គ្រងសមរភូមិបានយ៉ាងល្អ បើទោះបីកងទ័ពថៃ បើកការវាយប្រហារខ្លាំងៗ មកលើកងទ័ពយើងក៏ដោយ”។ ការបាញ់ប្រហារគ្នារយៈពេលមួយថ្ងៃនេះ មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានបញ្ជាក់យ៉ាថា ប្រាសាទតាមាន់ធំ,…

Breaking៖ ក្រសួងវប្បធម៌កម្ពុជា នឹងវាយតម្លៃ ដើម្បីទារសំណងតាមផ្លូវច្បាប់ ក្រោយថៃ ប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ!

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើការវាយតម្លៃយ៉ាងលម្អិត ដើម្បីទារយុត្តិធម៌ និងទាមទារសំណងតាមផ្លូវច្បាប់អន្តរជាតិ។ ក្រោយទាហានឈ្លានពានថៃ បាញ់ប្រហារ និងប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ ។ ខណៈសកម្មភាពឈ្លានពានរបស់ថៃនេះត្រូវបានក្រសួងវប្បធម៌ ចាត់ទុកថា មិនត្រឹមតែ បង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ។ -នេះបើយោងតាម…

ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ ពលរដ្ឋ ដែលត្រូវជម្លៀសមកកន្លែងសុវត្ថិភាព!

(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្បែរតំបន់ប្រយុទ្ធគ្នា នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវជម្លៀសទៅកន្លែងសុវត្ថិភាព៕

Breaking៖ សម្ដេចតេជោ បញ្ជាក់ថា ពេលនេះសម្ដេច កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលទី២៤.០៧.២០២៥។ បានលើកឡើងថា”នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី…

Update៖ WHO ព្រមានពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) ប្រធានអង្គការសុខភាពពិភពលោក បានព្រមានថាតំបន់ហ្គាហ្សាឥឡូវកំពុងប្រឈមនឹងការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរជាមួយនឹងការកើនឡើងនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភ រួមទាំងកុមារ។ ប្រភពពីសារព័ត៌មានAFP។ លោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថាឥឡូវនេះការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភប្រមាណ 2.1 លាននាក់៕

Update៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅភ្នំខ្មោច និងមុំបីខេត្តព្រះវិហារ កំពុងបន្ត!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នារវាងទ័ពកម្ពុជា.ថៃ នៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ កំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជា គ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ.!។ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា។…

Update៖ ឥណ្ឌា បន្តចេញទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋចិនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ!

ឥណ្ឌា នឹងបន្តចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិនចាប់ពីថ្ងៃទី ២៤ ខែកក្កដា នេះបើតាមបេសកកម្មការទូតរបស់ទីក្រុងញូវដែលីនៅទីក្រុងប៉េកាំងប្រកាសកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)។ ប្រភពពីសារព័ត៌មានAnadolu Agency។ ស្ថានទូតឥណ្ឌាបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ចាប់ពីថ្ងៃសុក្រនេះតទៅ ពលរដ្ឋចិនអាចស្នើសុំទិដ្ឋាការទេសចរណ៍ដើម្បីទៅទស្សនាប្រទេសឥណ្ឌា។ គួរជម្រាបថា នេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2020 ដែលឥណ្ឌាបានបើកកម្មវិធីទិដ្ឋាការទេសចរណ៍ឡើងវិញសម្រាប់ជនជាតិចិន៕

Update៖ ហ្ស៊កដានី ថាក្បួនរថយន្តជំនួយ៣៦គ្រឿងត្រូវបានអនុញ្ញាតចូលទៅក្នុងតំបន់ហ្គាហ្សា! 

កាលពីថ្ងៃពុធថា(ទី២៣ខែកក្កដា) ហ្ស៊កដានី បាននិយាយថាក្បួនរថយន្តជំនួយ 36 ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មឆនAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសប្បុរសធម៌ Jordan Hashemite បាននិយាយថា ក្បួនរថយន្តជំនួយបានចូលទៅភាគខាងជើង Gaza តាមរយៈច្រកព្រំដែន Zikim ។ដោយបន្ថែម…

Update៖ អាមេរិក យល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី៣ឱ្យអ៊ុយក្រែន!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី 3 ឲ្យទៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការលក់នេះនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគត៕

Breaking៖ ជម្លោះរវាងកម្ពុជា.ថៃ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថាលោកនឹងជជែកជាមួយមេដឹកនាំ កម្ពុជានិងថៃ!

លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី២៤.០៧.២០២៥ បានបង្ហាញក្តីបារម្ភអំពីជម្លោះព្រំដែន រវាងកម្ពុជានិងថៃ។ ដោយលោក បាននិយាយថា រូបលោកនឹងសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំង២។ ប្រភពពីព័ត៌មាន CNA ។ លោក Anwar បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់…