នៅថ្ងៃពុធ (ទី២៣ ខែកក្កដា) នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងប្រកាសលាលែងពីតំណែងនៅខែក្រោយ។ លោក Ishiba កំពុងប្រឈមមុខនឹងការប្រឆាំងកាន់តែខ្លាំងឡើងពីក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោកផ្ទាល់ ដោយសារតែនាយករដ្ឋមន្ត្រីជប៉ុនរូបនេះប្តេជ្ញាចិត្តថានឹងបន្តកាន់តំណែង បើទោះបីជាក្រុមចម្រុះកំពុងកាន់អំណាចបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនក៏ដោយ៕
Author: Bo Bunthan
សម្តេចធិបតី ថ្លែងថារាជរដ្ឋាភិបាលនៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាមានមតិអ្នកខ្លះលើកឡើងថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលការលើកឡើងនោះ មិនមែនជាការពិតទេ ព្រោះរាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រដដែល។ សម្តេចធិបតី បានថ្លែងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក…
Update៖ ក្រុមជំនួយនិងសិទ្ធិមនុស្សជាង១០០នាក់ ស្នើឱ្យទប់ស្កាត់ភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា!
នៅថ្ងៃពុធ ទី២៣ ខែកក្កដា ក្រុមផ្តល់ជំនួយនិងសិទ្ធិមនុស្សជាង១០០នាក់ បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការ ខណៈភាពអត់ឃ្លានរីករាលដាលនៅក្នុងតំបន់ហ្កាហ្សា រួមទាំងការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះហត្ថលេខាដោយអង្គការចំនួន ១១១ រួមទាំង ក្រុមមនុស្សធម៌សកល Mercy Corps ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស និងភ្នាក់ងារជនភៀសខ្លួនអន្តរជាតិ បានព្រមានថា…
ចាងហ្វាងសារព័ត៌មាន”ខ្មែរជាយដែន”ប្ដឹងលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ លោកស្នងការរង និងលោកអធិការក្រុងប៉ោយប៉ែត!
(ភ្នំពេញ)៖ លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មាន”ខ្មែរជាយដែន”នៅថ្ងៃទី២២.០៧.២០២៥ បានមកដាក់ពាក្យបណ្ដឹងប្ដឹងលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ,លោក នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកក្កដាកឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
សម្តេចធិបតី និងលោកជំទាវ អញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក នៃអង្គការមូលនិធិកុមារកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។ សូមជម្រាបថា មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ…
ប្រមុខការបរទេសឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃ!
(ភ្នំពេញ)៖ តបតាមការអញ្ជើញ របស់ ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសឡាវ និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥…
Update៖ ជប៉ុនកំពុងខ្វះអង្ករ ខណៈប្រទេសកូរ៉េខាងត្បូង បែរជាលើសតម្រូវការនៃអង្ករ!
ជប៉ុន កំពុងជួបបញ្ហាខ្វះខាតអង្ករ និងការឡើងថ្លៃ ខណៈដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខ នឹងបញ្ហាអង្ករកើនលើសតម្រូវការ។ ប្រភពពីសារព័ត៌មាន AFP ទី២២ ខែកក្កដា ឆ្នាំ២០២៥។ កសិករនៅ Haenam ដែលជាទីក្រុងកសិកម្ម នៃខេត្ត Jeolla…
Update៖ កូរ៉េខាងជើង នឹងផលិតនាវាមួយគ្រឿងទៀតដែលមានទម្ងន់៥ពាន់តោន!
កូរ៉េខាងជើង នឹងផលិតនាវសមួយគ្រឿងបន្ថែមទៀតមានទម្ងន់ ៥០០០តោនសម្រាប់កងទ័ពជើងទឹករបស់ខ្លួន។ ប្រភពពីសារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បាននិយាយថាកម្មករនៅឯរោងចក្រផលិតនាវា Nampho សន្យាថានឹងបញ្ចប់ការសាងសង់នាវាពិឃាដថ្មីមួយគ្រឿងទៀតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទនៃការប្រារព្ធខួបបង្កើតគណបក្សពលកររបស់កូរ៉េខាងជើង៕
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា!
(មណ្ឌលគិរី,សៀមរាប)៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាបបានឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ក្នុងនោះនៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប…