Breaking៖ សម្តេចធិបតី ផ្ញើលិខិតជូនប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខUN ដើម្បីបញ្ចប់ការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥។ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍ បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពករបស់កម្ពុជា៕

អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ទាក់ទិននឹងការផ្ទុះអាវុធ!

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលទី២៤.០៧.២០២៥ បានថ្លែងថា”ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។ ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន រួមមាន៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស…

កម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍”ថ្កោលទោសការឈ្លានពានរបស់ថៃ”។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤.០៧.២០២៥ បានលើកឡើងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន…

Breaking៖ ពលរដ្ឋថៃ ជម្លៀសខ្លួនចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយផ្ទុះអាវុធ!

ប្រជាជនថៃ បានជម្លៀសខ្លួន ចេញពីតំបន់ជាប់ព្រំដែនជាមួយកម្ពុជា-ក្រោយផ្ទុះអាវុធរវាងទ័ពកម្ពុជា.ថៃ។ ប្រជាជនមួយចំនួន ត្រូវបានរាយការណ៍ថាបានរត់ចូលលេណដ្ឋាន ដើម្បីការពារខ្លួន៕

Breaking៖ ថៃ បានបើកការបាញ់ប្រហារ មកលើទ័ពកម្ពុជា នៅម៉ោង៨:៤៦នាទីព្រឹក!

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖​ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង…

Breaking៖ កងទ័ពកម្ពុជា គ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ រីឯទាហានថៃ រងរបួសជាង១០នាក់!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជាយើងកំពុងគ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ ចំណែកទាហានថៃ រងរបួសជាង១០នាក់!។ ករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ…

Update៖ FC Barcelona ចុះកុងត្រាលើកីឡាករអន្តរជាតិអង់គ្លេសRashfordពី Man U!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) FC Barcelona បានចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបិសាចក្រហម Manchester United សម្រាប់រដូវកាល 2025-26 ។ ប្រភពពីសារព័ត៌មានអេស្ប៉ាញ។ កិច្ចព្រមព្រៀងដែលដំណើរការរហូតដល់ថ្ងៃទី 30 ខែមិថុនា…

សម្ដេចធិបតី ថ្លែងថានៅព្រឹកនេះ កងទ័ពថៃ បើកការវាយប្រហារមកលើទីតាំងឈរជើងរបស់ទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា”នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី…

Breaking៖ ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ!

(ព្រះវិហារ)៖ បន្ទាប់ពីផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅព្រឹកទី២៤.០៧.២០២៥។ ឥឡូវនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ៕

សម្ដេចតេជោ ថ្លែងថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពី តបតនិងវាយបកនោះឡើយ!

(ភ្នំពេញ)៖ ថ្លែងជាសំណេរតាមបណ្ដាញសង្គម នៅព្រឹកទី២៤.០៧.២០២៥។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា”កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ”។ សម្ដេចតេជោ បានអះអាងយ៉ាងដូច្នេះថា”ការឈ្លានពានដូចយោធាថៃថានឹងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក…

Exit mobile version