ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៨ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន១០៦នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,615នាក់។
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៩ខែដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥
Update៖ អាមេរិក នឹងបង្ហាញផែនការជំនួយនៅតំបន់ហ្គាហ្សាដល់សមាជិកក្រុមប្រឹក្សាសន្តិសុខUN!
លោក Steve Witkoff បេសកជនពិសេសមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើសេចក្តីសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ(ទី៧ខែឧសភា)អំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនស្តីពីតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាសំខាន់ៗក្នុងតំបន់។
Update៖ បទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៊ី បានចូលជាធរមានហើយ!
បទឈប់បាញ់ជាឯកតោភាគី របស់រុស្ស៊ីបានចូលជាធរមានជាផ្លូវការហើយ គ្រោងនឹង បន្តដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ឧសភា។
នឹងដកតំណែងលោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច!
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តកំហុសល្មើសវិន័យ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីដកហូតមុខតំណែង ឱ្យមកជាមន្ត្រីធម្មតា។
សម្តេចតេជោ អនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួប!
(ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។
Update៖ រថភ្លើងក្នុងទីក្រុងតូក្យូ ត្រូវបានផ្អាក បន្ទាប់ពីមានករណីប្រើកាំបិតចាក់គ្នា!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថភ្លើងនៅក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុនត្រូវបានផ្អាក បន្ទាប់ពីការប្រើកាំបិត ចាក់គ្នានៅក្នុងរថភ្លើងក្រោមដី។ ប្រភពពីសារព័ត៌មានReuters។
Update៖ WCK ប្រកាសបញ្ឈប់ការងារនៅតំបន់ហ្គាហ្សា ដោយសារតែអស់ការផ្គត់ផ្គង់!
ផ្ទះបាយកណ្តាលពិភពលោក (WCK) បានប្រកាសកាលពីថ្ងៃពុធ(ទី៧ខែឧសភា)ថា ខ្លួនបានបញ្ឈប់ការងារនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែវាអស់ការផ្គត់ផ្គង់។
Update៖ អ៊ីស្រាអ៊ែល គំរាមវាយប្រហារបន្ថែមទៀតលើប្រទេសយេម៉ែន ទោះបីជាគ្មានការចូលរួមពីអាមេរិកក៏ដោយ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ(ទី៧ខែឧសភា) បានគំរាមថា កងទ័ពរបស់លោកនឹងបើកការវាយប្រហារបន្ថែមទៀតលើប្រទេសយេម៉ែន បើទោះបីជាអាមេរិកមិនចូលរួមក៏ដោយ។
Update៖ ឥណ្ឌា វាយប្រហារលើប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់៣១នាក់!
យោធាប៉ាគីស្ថានកាលពីថ្ងៃពុធ(ទី៧ខែឧសភា)បានបញ្ជាក់ថា មនុស្សយ៉ាងតិច ៣១នាក់បានស្លាប់ បន្ទាប់ពីឥណ្ឌាបានបាញ់មីស៊ីលចូលទឹកដីរបស់ខ្លួន និងដោយសារតែការបាញ់ឆ្លងព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រង (LoC) ដែលជាព្រំដែនពិតប្រាកដរវាងប្រទេសទាំងពីរ។