(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម…
Author: Bo Bunthan
Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសប៉ាគីស្ថាន ស្លាប់៣នាក់និងបាត់ខ្លួន១៥នាក់!
កាលពីថ្ងៃចន្ទ(ទី២១ខែកក្កដា) ជំនន់ទឹកភ្លៀងបានវាយប្រហារលើភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់3នាក់និងបាត់ខ្លួន15នាក់។ ប្រភពពីសារព័ត៌មានAnadolu Agency។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយថា មនុស្ស4នាក់បានរងរបួសផងដែរនៅក្នុងឧបទ្ទវហេតុនេះ។ លោក Faizullah Firaq អ្នកនាំពាក្យរបស់រដ្ឋាភិបាល GB បានបញ្ជាក់ថាអ្នកទេសចរ១៥ នាក់បានបាត់ខ្លួន…
សម្តេចធិបតី ថ្លែងថាភាគីថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផ្ទុះមីនត្រូវទាហានថៃ!
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេកប៊ុករបស់សម្តេចផ្ទាល់ដោយបានថ្លែងថា «មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកក្កដាកឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
ពលរដ្ឋរាប់រយនាក់នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យពន្លឿនរឿងក្តីជាមួយក្រុមហ៊ុនពិភពដីមាស!
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋជាច្រើននាក់ ដែលរងគ្រោះខាតបង់ដោយសារបណ្ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ។ បាននាំគ្នាផ្ទុះការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងបំណងទាមទារឲ្យឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ចេញមុខទទួលខុសត្រូវ ដោយសងប្រាក់មកឲ្យពួកគាត់វិញនិងសូមឲ្យតុលាការពន្លឿននីតិវិធីក្នុងការផ្តល់យុត្តិធម៌ដល់ពួកខ្លួនដែលជាជនរងគ្រោះ៕
Update៖ មេខ្លោងគ្រឿងញៀនជនជាតិអេក្វាទ័រ នឹងត្រូវបញ្ជូនទៅអាមេរិកករណីជួញដូរអាវុធនិងគ្រឿងញៀន!
នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ ២០២៥ មេខ្លោងគ្រឿងញៀនជនជាតិអេក្វាទ័រម្នាក់ ឈ្មោះ Adolfo Macías Villamar ត្រូវបានធ្វើបត្យាប័នទៅកាន់អាមេរិកពីបទជួញដូរគ្រឿងញៀននិងអាវុធ។ ប្រភពពីសារព័ត៌មាន Reuters។ លោកAdolfo Macías Villamar…
Update៖ កូរ៉េខាងត្បូង អនុញ្ញាតឱ្យមានដំណើរកម្សាន្ត លក្ខណៈបុគ្គលទៅកាន់កូរ៉េខាងជើង!
នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ទីក្រុងសេអ៊ូល បានអនុញ្ញាតឱ្យមានដំណើរកម្សាន្តជាលក្ខណៈបុគ្គលទៅកាន់កូរ៉េខាងជើង ដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រភពពីសារព័ត៌មាន Reuters។ លោក Koo Byung-sam អ្នកនាំពាក្យក្រសួងកូរ៉េខាងត្បូង បានបដិសេធមិនធ្វើអត្ថាធិប្បាយលើចំណុចពិសេសនៃផែនការ ប៉ុន្តែលោកយល់ឃេីញថាដំណើរកម្សាន្តជាលក្ខណៈបុគ្គល មិនបំពានលើទណ្ឌកម្មអន្តរជាតិនោះទេ៕
Update៖ លោកMarcos នឹងជួបលោកត្រាំដោយផ្ទាល់នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការដំឡើងពន្ធ!
ក្នុងសប្តាហ៍ក្រោយ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Macros Jr. នឹងជួបពិភាក្សាគ្នាផ្ទាល់ជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយរំពឹងទុកថាទីក្រុងម៉ានីលនឹងអាចធានាបានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរមួយនៅមុនថ្ងៃកំណត់ទី១ ខែសីហា។ ប្រភពពីសារព័ត៌មាន Reuters។ លោក…
ចំហាយព្យុះវិផា បោកបក់មកលើខេត្តព្រះសីហនុ បណ្តាលឲ្យរលំដើមឈើមួយចំនួន!
(ព្រះសីហនុ)៖ ដើមឈើមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងក្រុងព្រះសីហនុ បានបាក់រលំដោយសាររងឥទ្ធិពលចំហាយព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា។ នៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ ចំហាយព្យុះវិផា បានបោកបក់មកលើខេត្តព្រះសីហនុ បណ្តាលឲ្យផ្ទះ និងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំ ខូចខាតផ្ទះសំបែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះទេ៕
Update៖ ធ្លាក់យន្តហោះយោធាបង់ក្លាដែស ពេលកំពុងហ្វឹកហ្វឺនស្លាប់១៩នាក់!
នាថ្ងៃចន្ទ (ទី២១ ខែកក្កដា) យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់ ដោយសារយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ក្នុងមហាវិទ្យាល័យ និងសាលារៀន ក្នុងទីក្រុងដាកា។ ក្រុមគ្រូពេទ្យបានប្រាប់អ្នកសារព័ត៌មានថា មនុស្សជាង ៥០នាក់ ក្នុងនោះរួមទាំងកុមារ និងមនុស្សពេញវ័យ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕