កាលពីថ្ងៃចន្ទ(ទី២១ខែកក្កដា) ជំនន់ទឹកភ្លៀងបានវាយប្រហារលើភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់3នាក់និងបាត់ខ្លួន15នាក់។
ប្រភពពីសារព័ត៌មានAnadolu Agency។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយថា មនុស្ស4នាក់បានរងរបួសផងដែរនៅក្នុងឧបទ្ទវហេតុនេះ។
លោក Faizullah Firaq អ្នកនាំពាក្យរបស់រដ្ឋាភិបាល GB បានបញ្ជាក់ថាអ្នកទេសចរ១៥ នាក់បានបាត់ខ្លួន ខណៈដែលរថយន្តទេសចរណ៍ចំនួន៨គ្រឿងត្រូវបានទឹកនាំទៅបាត់៕