ការទទួលសញ្ជាតិខ្មែរនិងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិត្រូវកំណត់ក្នុងច្បាប់!

(ភ្នំពេញ)៖ ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ…

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

(ព្រៃវែង)៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អមដំណើរឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងតំណាង ឯកឧត្តម សួន សុម៉ាលីន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់ភាគីថៃលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសដោយសារផ្ទុះគ្រាប់មីន!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់…

Update៖ ស្លាប់ទារកម្នាក់ ដោយសារភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា!

ទារកជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តបិទផ្លូវរបស់ខ្លួនមិនឲ្យមានការផ្គត់ផ្គង់ជំនួយ និងការបាញ់ប្រហារលើមនុស្សដែលស្វែងរកអាហារនៅកន្លែងផ្តល់ជំនួយគាំទ្រអាមេរិក។ ទារកទើបកើតបាន៣៥ថ្ងៃបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ al-Shifa នៃទីក្រុងហ្កាហ្សា។ ទារកដែលមិនបញ្ចេញឈ្មោះនេះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលបានស្លាប់ដោយការអត់ឃ្លាននៅក្នុងមន្ទីរពេទ្យនេះ កាលពីថ្ងៃសៅរ៍៕

Update៖ លោកIlham Aliyev ទាមទារឲ្យរុស្ស៊ីទទួលស្គាល់ចំពោះការបាញ់ទម្លាក់យន្តហោះរបស់អាស៊ែបៃហ្សង់!

កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និយាយថា រូបលោកចង់ឱ្យរុស្ស៊ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើររបស់អាស៊ែបៃហ្សង់១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតមនុស្ស៣៨នាក់។ ប្រភពពីសារព័ត៌មាន Reuters។ កាលនោះ…

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ ករណីឆបោកតាមអនឡាញ!

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៨នាក់ដាក់ពន្ធធនាគារជាបណ្តោះអាសន្ន ពីបទឆបោកតាមប្រព័ន្ធអនឡាញ ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ។ ជនត្រូវចោទទាំង៨នាក់គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចុះបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា…

Update៖ ឆេះកប៉ាល់នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ស្លាប់៣នាក់!

នៅថ្ងៃអាទិត្យ (ទី20 ខែកក្កដា) អ្នកដំណើរបានលោតចូលទៅក្នុងសមុទ្រ បន្ទាប់ពីកប៉ាល់ពួកគេត្រូវភ្លើងឆេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅកោះមួយក្នុងខេត្ត Sulawesi ភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី។ ប្រភពពីសារព័ត៌មានCNA។ យ៉ាងហោចណាស់មនុស្ស3 នាក់បានស្លាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua ។ លោក…

Update៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង ធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់១១នាក់!

នៅថ្ងៃ(អាទិត្យទី២០ខែកក្កដា) យ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់ទៀតបាត់ខ្លួន ក្នុងអំឡុងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង។ បណ្ដាលឱ្យចំនួនអ្នកស្លាប់ ដោយសារបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅប្រទេសកូរ៉េខាងត្បូង កើនដល់១១នាក់។ ប្រភពពីសារព័ត៌មាន AFP។ នៅថ្ងៃអាទិត្យនេះ កម្រិតទឹកភ្លៀងជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុងខេត្ត Gyeonggi…

ស្នាក់ការរបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបាក់ស្រុតចូលទន្លេមេគង្គ!

(កណ្តាល)៖ គួរឱ្យសោកស្តាយស្នាក់ការ”សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា”បានបាក់ស្រុតចូលទន្លេមេគង្គ រងការខូចខាតទាំងស្រុង!។ -ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ជិតភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចច្រាំងទន្លេ ស្ថិតនៅភូមិព្រែកក្របៅ៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោក ទេស…