មន្ត្រីស៊ីរីម្នាក់ បានចោទប្រកាន់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុងដាម៉ាស។ បានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ីរីក្នុងការស្វែងរក និងបំផ្លាញឃ្លាំងអាវុធគីមីដែលនៅសេសសល់ពីរបបដឹកនាំមុន។ ប្រភពពីសារព័ត៌មាន Reuters។ លោក Ibrahim Olabi ដែលជាទីប្រឹក្សាច្បាប់ទទួលបន្ទុកសំណុំរឿងនេះ បានពន្យល់ថា ក្រសួងការពារជាតិស៊ីរី គឺជាស្ថាប័នកំពូលដែលទទួលខុសត្រូវក្នុងការរៀបចំ និងធានាសុវត្ថិភាពសម្រាប់បេសកកម្មរបស់អធិការកិច្ចមកពីអង្គការ សម្រាប់ ការហាមឃាត់អាវុធគីមី…
Author: Bo Bunthan
សម្តេចធិបតី ទទួលជួបគណៈប្រតិភូ មូលនិធិស៊ីធីអិនCTNទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ!
(ភ្នំពេញ)៖ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ មូលនិធិស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា…
សម្តេចតេជោ អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបនិងសម្តែងការគួរសម!
(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285…
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី!
(ភ្នំពេញ)៖ នៅព្រឹកទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕
Update៖ យន្តហោះAir India ដែលធ្លាក់កាលពីខែមុន ដោយសារប្រធានក្រុមបច្ចេកទេសបានបិទកុងតាក់ប្រេង!
Balcak box បានឱ្យដឹងថា ជើងហោះហើរ Air India ដែលបានធ្លាក់កាលពីខែមុន បានសម្លាប់មនុស្ស261 នាក់ គឺដោយសារបិទកុងតាក់ប្រេង បន្ទាប់ពីហោះចេញពីរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពពីសារព័ត៌មានAP។ Wall Street…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៨.៦៦៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន94នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 58,667នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន94នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស367នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 139.974នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកក្កដាកឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ លោក ហ្សេលេនស្គី សង្ឃឹមថា ការផលិតសព្វាវុធក្នុងស្រុកនឹងកើនដល់៥០%!
កាលពីថ្ងៃពុធ ទី១៦ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរំពឹងទុកថារដ្ឋាភិបាលថ្មីរបស់លោក ដែលទើបត្រូវបានធ្វើការរុះរើ។ នឹងចាត់វិធានការ ដើម្បីបង្កើនសព្វាវុធផលិតក្នុងស្រុក ដល់៥០ភាគរយក្នុងរយៈពេល៦ខែ។ ប្រភពពីសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានរុះរើគណៈរដ្ឋមន្រ្តី…
ឯកឧត្តមវង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំឆមាសទី១ ឆ្នាំ២០២៥របស់ទីស្តីការ គណៈរដ្ឋមន្រ្តី!
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា…
Update៖ រុស្ស៊ី ប្រគល់សាកសពទាហាន១០០០នាក់ទៀតទៅឲ្យអ៊ុយក្រែន!
នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា មន្រ្តីជាន់ខ្ពស់របស់ទីក្រុងមូស្គូ បានប្រកាសថារុស្ស៊ីបានប្រគល់សាកសពទាហាន១០០០នាក់ឱ្យទៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។ កិច្ចចរចា២ជុំនៅទីក្រុងអ៉ីស្តង់ប៊ូលរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ មិនសម្រេចបានវឌ្ឍនភាពអ្វីឡើយសម្រាប់ឆ្ពោះទៅរកបទឈប់បាញ់ ប៉ុន្តែជំនួសមកវិញ បាននាំឱ្យមានការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការព្រមព្រៀងដើម្បីប្រគល់សាកសពទាហាន ដែលត្រូវបានសម្លាប់។ មន្រ្តីចរចាជាន់ខ្ពស់និងជាទីប្រឹក្សានៅវិមានក្រឹមឡាំង លោក Vladimir…