សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

(ព្រៃវែង)៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អមដំណើរឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងតំណាង ឯកឧត្តម សួន សុម៉ាលីន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់ភាគីថៃលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសដោយសារផ្ទុះគ្រាប់មីន!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់…

Update៖ ស្លាប់ទារកម្នាក់ ដោយសារភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា!

ទារកជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តបិទផ្លូវរបស់ខ្លួនមិនឲ្យមានការផ្គត់ផ្គង់ជំនួយ និងការបាញ់ប្រហារលើមនុស្សដែលស្វែងរកអាហារនៅកន្លែងផ្តល់ជំនួយគាំទ្រអាមេរិក។ ទារកទើបកើតបាន៣៥ថ្ងៃបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ al-Shifa នៃទីក្រុងហ្កាហ្សា។ ទារកដែលមិនបញ្ចេញឈ្មោះនេះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលបានស្លាប់ដោយការអត់ឃ្លាននៅក្នុងមន្ទីរពេទ្យនេះ កាលពីថ្ងៃសៅរ៍៕

Update៖ លោកIlham Aliyev ទាមទារឲ្យរុស្ស៊ីទទួលស្គាល់ចំពោះការបាញ់ទម្លាក់យន្តហោះរបស់អាស៊ែបៃហ្សង់!

កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និយាយថា រូបលោកចង់ឱ្យរុស្ស៊ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើររបស់អាស៊ែបៃហ្សង់១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតមនុស្ស៣៨នាក់។ ប្រភពពីសារព័ត៌មាន Reuters។ កាលនោះ…

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ ករណីឆបោកតាមអនឡាញ!

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៨នាក់ដាក់ពន្ធធនាគារជាបណ្តោះអាសន្ន ពីបទឆបោកតាមប្រព័ន្ធអនឡាញ ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ។ ជនត្រូវចោទទាំង៨នាក់គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចុះបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា…

Update៖ ឆេះកប៉ាល់នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ស្លាប់៣នាក់!

នៅថ្ងៃអាទិត្យ (ទី20 ខែកក្កដា) អ្នកដំណើរបានលោតចូលទៅក្នុងសមុទ្រ បន្ទាប់ពីកប៉ាល់ពួកគេត្រូវភ្លើងឆេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅកោះមួយក្នុងខេត្ត Sulawesi ភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី។ ប្រភពពីសារព័ត៌មានCNA។ យ៉ាងហោចណាស់មនុស្ស3 នាក់បានស្លាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua ។ លោក…

Update៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង ធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់១១នាក់!

នៅថ្ងៃ(អាទិត្យទី២០ខែកក្កដា) យ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់ទៀតបាត់ខ្លួន ក្នុងអំឡុងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង។ បណ្ដាលឱ្យចំនួនអ្នកស្លាប់ ដោយសារបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅប្រទេសកូរ៉េខាងត្បូង កើនដល់១១នាក់។ ប្រភពពីសារព័ត៌មាន AFP។ នៅថ្ងៃអាទិត្យនេះ កម្រិតទឹកភ្លៀងជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុងខេត្ត Gyeonggi…

ស្នាក់ការរបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបាក់ស្រុតចូលទន្លេមេគង្គ!

(កណ្តាល)៖ គួរឱ្យសោកស្តាយស្នាក់ការ”សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា”បានបាក់ស្រុតចូលទន្លេមេគង្គ រងការខូចខាតទាំងស្រុង!។ -ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ជិតភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចច្រាំងទន្លេ ស្ថិតនៅភូមិព្រែកក្របៅ៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោក ទេស…

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ!

(ភ្នំពេញ)៖ ថ្លែងជាសំណេរតាមបណ្ដាញសង្គមនៅថ្ងៃទី២០.០៧.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ។ សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន…