កាលពីថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ យោធាអ៊ីស្រាអែល បាននិយាយថាខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែងនៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៣៣នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល ការវាយប្រហារបានកំណត់គោលដៅលើរចនាសម្ព័ន្ធបញ្ជាការ និងគ្រប់គ្រង កន្លែងស្តុកទុកអាវុធ និងក្រុមសកម្មប្រយុទ្ធមួយចំនួនដែលមិនបានបញ្ជាក់ចំនួន នៅទីក្រុងហ្គាហ្សា…
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ លោកElon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយនៅអាមេរិក!
កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅអាមេរិក។ ប្រភពពីសារព័ត៌មាន AFP។ លោក Musk…
Update៖ អ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី!
កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា កងកម្លាំងពិសេសអ៊ុយក្រែន បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់ Voronezh រួមទាំងលើឃ្លាំងស្ដុកគ្រាប់បែក glide bomb និងយន្ដហោះយោធាសម្រាប់បណ្ដុះបណ្ដាលផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឱ្យដឹងទៀតថាយន្ដហោះយោធាមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕
Update៖ ជប៉ុន រំលឹកថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ប៉ុន្តែពុំមានគ្រោះមហន្តរាយដល់ពិភពលោកឡើយ!
កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា រដ្ឋាភិបាលជប៉ុន និយាយថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលជប៉ុន ជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ ប្រភពពីសារព័ត៌មាន Reuters។ អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។…
ស្លាប់២នាក់ ដោយសាររលំផ្ទាំងថ្មម៉ាតសង្កត់ពីលើនៅ ស្រុកអូរគ្រៀងសែនជ័យ!
(ក្រចេះ)៖ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កម្មករ២នាក់បានស្លាប់ ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ ក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ស្ថិតនៅក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ជនរងគ្រោះទី១៖ ឈ្មោះ…
Update៖ លោកត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា!
កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវាជារឿងល្អដែលក្រុមហាម៉ាស់ចម្លើយតបប្រកបដោយ ភាពវិជ្ជមានទៅនឹងសំណើបទឈប់បាញ់ហ្កាហ្សាដែលស្នើដោយអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force…
Update៖ គ្រោះទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក ស្លាប់២៤នាក់!
កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា មន្ត្រីអាមេរិក បាននិយាយថាយ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅខាងក្រៅទីក្រុង San Antonio រដ្ឋ Texas ។ ប្រភពពីសារព័ត៌មាន AFP។ អាជ្ញាធរឧតុនិយមជាតិអាមេរិក បានប្រកាសភាពអាសន្នពីគ្រោះទឹកជំនន់នៅតាមផ្នែកជាច្រើននៃតំបន់ Kerr…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
ក្រសួងការពារជាតិកម្ពុជា ចេញបំភ្លឺក្រោយប៉ះសម្តីគ្នារវាងពលរដ្ឋខ្មែរនិងថៃនៅប្រាសាទតាក្របី!
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានអះអាងថាកាលពីវេលាម៉ោង ១៦:៣០នាទីថ្ងៃនេះ ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្តស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាមិនសមរម្យចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀតផង់។ ដោយផ្អែកថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមាន រចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ…