Breaking៖ សម្តេចតេជោ បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធា ដល់ថ្នាក់ដឹកនាំនិងកងទ័ព!

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ លេីកឡេីងដូច្នេះថា ថ្ងៃទី៣ នៃការឈ្លានពានរបស់សត្រូវ តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ព ដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបី៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក…

Breaking៖ ប្រយុទ្ធគ្នារយៈពេល៣ថ្ងៃនេះ ធ្វើឱ្យពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ស្លាប់២នាក់!

(ភ្នំពេញ)៖ ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន២នាក់ហើយបានស្លាប់ ដោយសារការវាយប្រហាររបស់ទ័ពថៃ។ នេះបើយោងតាមការបញ្ជាក់ ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ នៅយប់ទី២៦.០៧.២០២៥។ លោក ម៉េត មាសភក្ដី បានលើកឡើងថា”ខ្ញុំពិតជាមានការក្តុកក្តួលជាខ្លាំងក្នុងការប្រកាសថា ៣ថ្ងៃកន្លងមកនេះ…

Breaking៖ កម្ពុជា បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ថា កម្ពុជាបាញ់ចូលទឹកដីឡាវ!

(ភ្នំពេញ)៖ កម្ពុជា បានបដិសេធទាំងស្រុង រាល់ការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជា បាញ់ចូលទឹកដីឡាវ។ ខណៈប្រទេសឡាវ មិនបានចោទប្រកាន់កម្ពុជា និងមិនទាន់បានបើកការស៊ើបអង្កេតលើករណីនេះនៅឡើយ”។ នេះជាការថ្លែងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦…

Breaking៖ ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ជីបម៉ុង ជាង១ម៉ឺនកេស ត្រូវបានចែកជូនពលរដ្ឋអ្នកភៀសខ្លួន!

(ភ្នំពេញ)៖ រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនជីបម៉ុង ចែកទឹកពិសាកម្ពុជា ប្រមាណជាង១ម៉ឺនកេស ជូនដល់ប្រជាពលរដ្ឋភៀសខ្លួនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទឹកពិសារកម្ពុជា ជាង១ម៉ឺនកេសនេះ ត្រូវបានចែកជូននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥.០០០ដើម ខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ -តាមការបញ្ជាក់ពីលោក ម៉េត…

Breaking៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ បានរួចផុតពីគ្រោះថ្នាក់​!

(ភ្នំពេញ)៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បានរួចផុតពីគ្រោះថ្នាក់​ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ អំឡុងពេលពួកគាត់បំពេញការងារប្រចាំថ្ងៃ៕

Breaking៖ ខេត្តឧត្តរមានជ័យ បានជម្លៀសពលរដ្ឋជាង ៨ពាន់គ្រួសារ ស្មើនឹងជិត៣ម៉ឺននាក់!

(ភ្នំពេញ)៖ គិតត្រឹមរសៀលទី២៦.០៧.២០២៥ ជនភៀសសឹក បានកើនឡើងដល់ជាង ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ មកដល់ទីតាំងសុវត្ថិភាព ដែលកើនឡើងដល់៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ។ -នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ៕

ខ្មែរជួយខ្មែរក្រុមហ៊ុនជីបម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន១លានដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា!

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត និងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្រុមហ៊ុន ជីបម៉ុង បានប្រកាសឧបត្ថម្ភថវិកាចំនួន១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធនិងឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។ ក្រុមហ៊ុន​ជីបម៉ុង បានរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ…

Breaking៖ ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ ចេញមុខថ្កោលទោសកម្ពុជា!

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ Cherdchai Chaivaivid បានថ្កោលទោសកម្ពុជា ដោយថា កម្ពុជាឈ្លានពានថៃ ក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៥.០៧.២០២៥។ -ប្រភពពីសារព័ត៌មាន The Nation។ -នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានឈ្លានពានសៀម…

Breaking៖ ថៃ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើឱ្យមានបទឈប់បាញ់ ប៉ុន្តែថៃ ពុំទាន់ឯកភាព!

(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ បានថ្លែងអំណរគុណចំពោះសំណើឈប់បាញ់ ដែលស្នើដោយប្រធានអាស៊ានប្ដូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ។ ក្រសួងការបរទេសថៃ បានថ្លែងថា «ប្រទេសថៃ អរគុណនាយករដ្ឋមន្ត្រី Anwar ចំពោះការផ្តល់ជូនបទឈប់បាញ់ ដែលយើងយល់ស្របតាមគោលការណ៍ និងបើកចំហរក្នុងការពិចារណា»។…

Breaking៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើ៣ចំណុចមកកាន់ជម្លោះកម្ពុជា.ថៃ!

(ភ្នំពេញ)៖ លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចសំខាន់ៗ៖ ១- អំពាវនាវឱ្យកម្ពុជាថៃ មានការអត់ធ្មត់ជាអតិបរមា។ ២- បញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។ ៣- ដោះស្រាយជម្លោះដោយសន្តិវិធី។ -ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥.ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់ តាមសំណើរបស់កម្ពុជា។ ក្នុងនោះ…

Exit mobile version