(កណ្តាល)៖ លោកស្រី ជៀម សំរិតសោភា ជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងត្រូវជាកូនស្រីរបស់លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ត្រូវក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តកណ្ដាល បញ្ចប់មុខតំណែង បន្ទាប់ពីស៊ើបអង្កេតឃើញថា បាន”រំលោភអំណាចនិងប្រព្រឹត្តអំពើពុករលួយ”។
Category: ពត៌មានសន្តិសុខសង្គម
ចាប់ខ្លួនបុរសម្នាក់ ក្រោយ(ខមិន)ប្រមាថការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ!
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នា រវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា..!។
ចាងហ្វាងសារព័ត៌មាន”អាណាចក្រ នគរភ្នំ”បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគ្នារបួសយ៉ាងដំណំ!
(ព្រៃវែង)៖ លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ.។
ឃុំខ្លួនម្ចាស់ប្រេនសម្រស់ធារ៉ា ករណីផលិតគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត!
(ពោធិ៍សាត់)៖ លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីផលិតគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែមីនាដល់ទី១៧ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥។
សម្តេចតេជោ អញ្ជើញផ្ដល់កិត្តិយសក្នុងពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា!
(ភ្នំពេញ)៖ នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា”ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២…
នៅអំឡុងពេលជួបវិបត្តិកូវីដ-១៩ វិស័យឯកជន បានដើរតួយ៉ាងសំខាន់ក្នុងការធានាលំនឹងសេដ្ឋកិច្ច!
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចធិបតី អញ្ជើញបិទសន្និបាតការងារឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា!
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា៕
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៤ខែមីនាដល់ទី១៦ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥។
សម្ដេចតេជោ អញ្ជើញទទួលចូលជួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតវិសាមញ្ញ សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍(ទី១៣ ខែមីនា ឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលចូលជួបសម្ដែងការគួរសម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។