Update៖ អ៊ីស្រាអែល​វាយប្រហារសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ នៅ​តំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់ មកពីកងពលតូច Al-Qassam ដែលជាប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៦២៦នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃចន្ទថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ចំនួន37,626នាក់ត្រូវបានសម្លាប់។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៧នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៤៧នាក់ និងរបួស១២១នាក់។

មនុស្សចំនួន១.៣០១នាក់ បានស្លាប់ អំឡុងពេលធ្វើធម្មយាត្រា hajj នៅអារ៉ាប៊ីសាអូឌីត!

អាជ្ញាធរ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យទី២៣ ខែមិថុនា បានឱ្យដឹងថា មនុស្ស១.៣០១នាក់បានស្លាប់ អំឡុងការធ្វើធម្មយាត្រានៃពិធីបុណ្យ Hajj នៅឆ្នាំ២០២៤ ក្នុងទីក្រុង Mecca ក្រោមសីតុណ្ហភាពដ៏ក្ដៅ។ 

Update៖ ហុង​គ្រី និយាយថា រុស្ស៊ីគួរតែជាផ្នែកមួយ នៃប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប!

នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​និយាយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Funke របស់​អាល្លឺម៉ង់​ថា៖ ប្រទេស​រុស្ស៊ី គួរតែ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្តិសុខ​អឺរ៉ុប..!។​

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា ការប្រយុទ្ធជាមួយក្រុមហាម៉ាស់ ជិតបញ្ចប់ហើយ!

លោក Netanyahu ថាដំណាក់កាលប្រយុទ្ធដ៏ក្តៅគគុកប្រឆាំងហាម៉ាសជិតបញ្ចប់ហើយ តែសង្រ្គាមហ្កាហ្សានឹងនៅតែបន្ត!

គ្រោះរអិលបាក់ដី នៅប្រទេសចិនកាលពីថ្ងៃអាទិត្យ បាត់ខ្លួនមនុស្ស៨នាក់! 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់ខ្លួន។ បន្ទាប់ពីការបាក់ដី វាយប្រហារភូមិមួយ ក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ។

Update៖ អ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៊ី ស្លាប់៣នាក់និងរបួស១២០នាក់!

រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា៖ មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់និងជាង១២០នាក់ទៀតរងរបួស។ ដោយសារកាំជ្រួច របស់អ៊ុយក្រែន វាយប្រហារលើទីក្រុង Sevastopol ក្នុងតំបន់ Crimea ដែលជាទឹកដីរុស្ស៊ី។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៩៨នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,598 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១០១នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១០១នាក់ និងរបួសចំនួន១៦៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

Exit mobile version