ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.៣៥០នាក់ ខណៈសាកសព ច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២៥ខែកុម្ភៈ)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,350នាក់។

Update៖ ហ្វាំងឡង់ថា អាមេរិកមិនមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឡើយ!

ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បាននិយាយកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)ថាអាមេរិកមិនមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ NATO បញ្ជាក់ជាថ្មីពីការគាំទ្រអ៊ុយក្រែនក្នុងខួបលើកទី៣នៃសង្គ្រាម!

អគ្គលេខាធិកាអង្គការណាតូកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)បានបញ្ជាក់ ជាថ្មីពីការគាំទ្រអ៊ុយក្រែនក្នុងខួបលើកទី៣នៃសង្គ្រាម។

Update៖ ហុងគ្រី មិនគាំទ្រផែនការរបស់ EU ក្នុងការបែងចែកថវិការាប់ពាន់លានអឺរ៉ូសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ!

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)ថា ប្រទេសរបស់លោកនឹងមិនគាំទ្រផែនការរបស់ EU ក្នុងការបែងចែកថវិការាប់ពាន់លានអឺរ៉ូសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ។

Update៖ ប្រធានាធិបតីបារាំង ព្រមានលោកត្រាំឱ្យប្រុងប្រយ័ត្នក្នុងការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានសមភាគីអាមេរិករបស់លោក Donald Trump កាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)ឱ្យប្រុងប្រយ័ត្នក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

Update៖ អង់គ្លេស ថាអ៊ុយក្រែនត្រូវតែមានវត្តមាននៅតុចរចាដើម្បីទទួលបានសន្តិភាព!

នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)បានអះអាងសារជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ខ្លួនប្រទេសចំពោះអ៊ុយក្រែនដោយសង្កត់ធ្ងន់ថាទីក្រុង Kyiv ត្រូវតែជាផ្នែកមួយនៅក្នុងការចរចាសន្តិភាព។

Update៖ ចាប់តាំងពីខែមករាការប្រយុទ្ធគ្នានៅប្រទេសហ្គុងហ្គោ បណ្តាលឲ្យស្លាប់៧,០០០នាក់!

នាយករដ្ឋមន្ត្រីកុងហ្គោ Judith Suminwa បាននិយាយថា មនុស្សជាង 7,000 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ចាប់តាំងពីខែកមរា ដែលនៅក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាជនស៊ីវិល។

Update៖ អង់គ្លេស បន្តដាក់ទណ្ឌកម្មលើរុស្ស៊ី រួមនឹងបណ្ដាប្រទេសដែលផ្គត់ផ្គង់សម្ភារៈយោធាដល់រុស្ស៊ី!

កាលពីថ្ងៃចន្ទ(ទី២៤ ខែកុម្ភៈ) ចក្រភពអង់គ្លេស បន្តដាក់ទណ្ឌកម្មលើរុស្ស៊ីចាប់តាំងពីដើមដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន រួមទាំងក្រុមហ៊ុនទូទាំងពិភពលោក ដែលផ្គត់ផ្គង់គ្រឿងយោធាដល់រុស្ស៊ី។

Update៖ លោកត្រាំ ប្រកាសតែងតាំងលោក Dan Bongino ជាអនុប្រធានFBI!

កាលពីល្ងាចថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោក Dan Bongino នឹងក្លាយជានាយករង FBI ក្រោមការដឹកនាំរបស់លោក Kash Patel ។

Update៖ លោក ហ្សេលេនស្គី ថារុស្ស៊ី ប្រើដ្រូន២៦៧គ្រឿង វាយប្រហារមកលើអ៊ុយក្រែន!

កាលពីថ្ងៃអាទិត្យ(ទី២៣ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា រុស្ស៊ីបានបើកការវាយប្រហារដោយប្រើដ្រូនក្នុងលក្ខណៈទ្រង់ទ្រាយធំបំផុតមកលើអ៊ុយក្រែន។