អភិបាលក្នុងតំបន់ Lipetsk និង Voronezh នៃប្រទេសរុស្ស៊ីនិយាយថា មនុស្សមួយចំនួនរបួសហើយផ្ទះ និងអគាររងការខូចខាត ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ លោក…
Category: ពត៌មានអន្តរជាតិ
Update៖ បារាំង ថាខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួមនិងផ្តោតលើផែនការតំបន់ហ្គាហ្សាក្រោយសង្គ្រាម!
នៅថ្ងៃអង្គារ(ទី១៥ខែកក្កដា) លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិថា ខ្លួននឹងពិភាក្សាលើផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម នឹងបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។ ប្រភពពីសារព័ត៌មាន Reuters។ លោក Barrot បានបញ្ជាក់ថា គោលបំណងគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម…
Update៖ រុស្ស៊ីនិងកូរ៉េខាងជើង នឹងបើកការហោះហើរត្រង់ជាលើកដំបូង!
កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បានប្រកាសថា ការហោះហើរត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែកក្កដា ដែលជាការតភ្ជាប់ផ្លូវអាកាសលើកដំបូងមិនធ្លាប់មានរវាងរុស្ស៊ីនិងកូរ៉េខាងជើង។ ប្រភពពីសារព័ត៌មានAljazeera។ ក្រុមហ៊ុនអាកាសចរណ៍ Nordwind នឹងដំណើរការជើងហោះហើរមួយរៀងរាល់ខែ ហើយពេលវេលាហោះហើរនឹងមានប្រហែលប្រាំបីម៉ោង។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពី ការអនុម័តថ្មីៗនេះរបស់ Rosaviatsiya…
Update៖ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន London Southend ស្លាប់៤នាក់!
កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្ស៤នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅឯអាកាសយានដ្ឋាន London Southend។ ក្រុមហ៊ុនរបស់ប្រទេសហូឡង់ Zeusch Aviation បានបញ្ជាក់ថា ជើងហោះហើរ SUZ1 របស់ខ្លួនបានជួបឧបទ្ទវហេតុនៅអាកាសយានដ្ឋាន London Southend…
Update៖ ចិន ស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសអង់គ្លេស!
កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថាប្រទេសចិនស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយចក្រភពអង់គ្លេស ខណៈលោកបានជួបលោក Jonathan Powell ទីប្រឹក្សាសន្តិសុខជាតិអង់គ្លេស Keir Starmer ក្នុងទីក្រុងប៉េកាំង។ ប្រភពពីសារព័ត៌មានAANews។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក…
Update៖ លោកត្រាំ ទុកពេលឱ្យរុស្ស៊ី៥០ថ្ងៃ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
កាលពីថ្ងៃចន្ទ ១៤ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់រុស្ស៊ីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេល៥០ថ្ងៃ ពុំនោះទេរុស្ស៊ីនឹងប្រឈមជាមួយទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ លោក Trump បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី ជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ថា យើងនឹងប្រើប្រាស់វិធីការដំឡើងពន្ធធ្ងន់ធ្ងរបំផុត ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងក្នុងរយៈពេល…
Update៖ រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី ហក់ឡើងខ្ពស់ បន្ទាប់ពីលោកត្រាំ គំរាមដាក់ពន្ធធ្ងន់ធ្ងរលើទីក្រុងម៉ូស្គូ!
រូបិយប័ណ្ណរូប្លិ៍របស់រុស្ស៊ី បានហក់ឡើងខ្ពស់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថាលោកនឹងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ីប្រសិនបើពុំមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន។ គិតត្រឹមម៉ោងសកល ១៦:០៥នាទី កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) រូប្លិ៍បានធ្លាក់ចុះ ០,២% នៅតម្លៃ ៧៨,១០រូប្លិ៍ក្នុងមួយដុល្លារអាមេរិក…
Update៖ ស្ថាប័នប្រឆាំងអំពើពុករលួយថៃ នឹងបើកការស៊ើបអង្កេតលើលោកស្រី ផែថងថាន!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃចន្ទ១៤ កក្កដាថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃនឹងបើកការស៊ើបអង្កេត លើនាយករដ្ឋមន្ត្រីព្យួរពីតំណែង គឺលោកស្រី Paetongtarn Shinawatra ពីបទបំពានច្បាប់របស់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំ។ ការស៊ើបអង្កេតនេះ នឹងក្លាយជាការវាយប្រហារមួយផ្សេងទៀតចំពោះរដ្ឋាភិបាល ដែលជាប់គាំងរបស់ លោកស្រី Paetongtarn ។…
Update៖ អ៊ីរ៉ង់ នឹងសងសឹកប្រសិនបើអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ!
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពី(ថ្ងៃចន្ទទី១៤)នេះថា អ៊ីរ៉ង់នឹងប្រតិកម្មចំពោះការដាក់ទណ្ឌកម្មឡើងវិញ របស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ ដោយពុំបានបញ្ជាក់លម្អិតអំពីចំណាត់ការអ្វី ដែលទីក្រុងតេអេរ៉ង់ អាចនឹងចាត់វិធានការនោះឡើយ។ ប្រភពការទូតបារាំង បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា មហាអំណាចអឺរ៉ុប នឹងត្រូវស្តារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ។ ក្រោមអ្វីដែលគេហៅថាដំណើរការយន្តការវិលទៅរកស្ថានភាពដើម ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធានាផលប្រយោជន៍សន្តិសុខអឺរ៉ុប។…
Update៖ លោក ត្រាំ នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីលPatriot ទៅឱ្យអ៊ុយក្រែន!
កាលពីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយថា លោកនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ឱ្យអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន…