សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទួរគី ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា…

សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី!

(ភ្នំពេញ)៖ នៅព្រឹកទី២៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។

Update៖ សម្ដេចតេជោ ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារទាហាន ដែលស្លាប់និងរបួស!

(ភ្នំពេញ)៖ ក្រោយទទួលដំណឹងដ៏សោកសៅថា ឧបទ្ទវហេតុផ្ទុះគ្រាប់បែក ក្នុងទីតាំងយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ កាលពីរសៀលទី២៧ ខែមេសា ឆ្នាំ២០២៤។

នៅថ្ងៃទី២៩ ខែមេសាខាងមុខព្រះមហាក្សត្រប្រុយណេ នឹងយាងមកកម្ពុជា!

(ភ្នំពេញ)៖ បើពុំមានការផ្លាស់ប្តូរនោះទេ នៅយប់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្រ ប្រុយណេ ព្រះអង្គនឹងយាង មកកម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពេលអញ្ជើញពិសាអាហារសាមគ្គី មហា​គ្រួសារឧកញ៉ាកម្ពុជា!

(ភ្នំពេញ)៖ នៅល្ងាចទី២៦ ខែ​មេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានកិត្តិយស សមា​គម​ឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា​កម្ពុជា។

ប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកទី២៦ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

ប្រធានរដ្ឋឡាវ ចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត ប្រមុខរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។

លទ្ធផលជំនួបរវាងសម្តេចធិបតី និងលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ!

(ភ្នំពេញ)៖ កាលពីសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លទ្ធផលដែលសម្តេចធីបតី អញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានបង្ហាញលទ្ធផល ។ ដែលសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នាឱកាសពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២២…

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ី ឆ្នាំ២០២៩!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី…