គ្រូពេទ្យស្ម័គ្រចិត្តបរទេសប្រមាណ២០០នាក់ បើកយុទ្ធនាការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅកំពង់ចាម!

(ភ្នំពេញ)៖ គ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ចំនួនប្រមាណ២០០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ បានអនុញ្ញាតឱ្យលោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម…

សម្តេចធិបតី ថ្លែងថាសន្តិសុខថាមពល គឺសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ!

(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ ។ ព្រោះថាមពលអគ្គិសនីនេះ គឺជាវិស័យអាទិភាពមួយដ៏ធំផងដែរ ក្នុងវិស័យអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

សម្តេចធិបតី ថ្លែងថាសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា!

(កោះកុង)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន។

សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង!

(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី៣០.១១.២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង៕

សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី៣!

ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យ…

រដ្ឋមន្ត្រីៈ ជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!

យោងតាមលិខិត របស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេច ហ៊ុន ម៉ាណែត លើកឡើង ៤ចំណុច ចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច!

(ភ្នំពេញ)៖​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ​ជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ។

សម្ដេច ហ៊ុន ម៉ាណែត លើកឡើង ៤ចំណុច ចំពោះបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច!

(ភ្នំពេញ)៖​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ​ជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យ​ប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ។

ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍!

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

Exit mobile version