Breaking៖ ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ជីបម៉ុង ជាង១ម៉ឺនកេស ត្រូវបានចែកជូនពលរដ្ឋអ្នកភៀសខ្លួន!

(ភ្នំពេញ)៖ រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនជីបម៉ុង ចែកទឹកពិសាកម្ពុជា ប្រមាណជាង១ម៉ឺនកេស ជូនដល់ប្រជាពលរដ្ឋភៀសខ្លួនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទឹកពិសារកម្ពុជា ជាង១ម៉ឺនកេសនេះ ត្រូវបានចែកជូននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៍៥.០០០ដើម ខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ -តាមការបញ្ជាក់ពីលោក ម៉េត…

Breaking៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ បានរួចផុតពីគ្រោះថ្នាក់​!

(ភ្នំពេញ)៖ បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន៤៥រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ បានរួចផុតពីគ្រោះថ្នាក់​ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ អំឡុងពេលពួកគាត់បំពេញការងារប្រចាំថ្ងៃ៕

Breaking៖ ខេត្តឧត្តរមានជ័យ បានជម្លៀសពលរដ្ឋជាង ៨ពាន់គ្រួសារ ស្មើនឹងជិត៣ម៉ឺននាក់!

(ភ្នំពេញ)៖ គិតត្រឹមរសៀលទី២៦.០៧.២០២៥ ជនភៀសសឹក បានកើនឡើងដល់ជាង ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ មកដល់ទីតាំងសុវត្ថិភាព ដែលកើនឡើងដល់៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ។ -នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ៕

ខ្មែរជួយខ្មែរក្រុមហ៊ុនជីបម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន១លានដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា!

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត និងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្រុមហ៊ុន ជីបម៉ុង បានប្រកាសឧបត្ថម្ភថវិកាចំនួន១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធនិងឈរជើង នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។ ក្រុមហ៊ុន​ជីបម៉ុង បានរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ…

Breaking៖ ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ ចេញមុខថ្កោលទោសកម្ពុជា!

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ Cherdchai Chaivaivid បានថ្កោលទោសកម្ពុជា ដោយថា កម្ពុជាឈ្លានពានថៃ ក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៥.០៧.២០២៥។ -ប្រភពពីសារព័ត៌មាន The Nation។ -នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានឈ្លានពានសៀម…

Breaking៖ ថៃ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើឱ្យមានបទឈប់បាញ់ ប៉ុន្តែថៃ ពុំទាន់ឯកភាព!

(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ បានថ្លែងអំណរគុណចំពោះសំណើឈប់បាញ់ ដែលស្នើដោយប្រធានអាស៊ានប្ដូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ។ ក្រសួងការបរទេសថៃ បានថ្លែងថា «ប្រទេសថៃ អរគុណនាយករដ្ឋមន្ត្រី Anwar ចំពោះការផ្តល់ជូនបទឈប់បាញ់ ដែលយើងយល់ស្របតាមគោលការណ៍ និងបើកចំហរក្នុងការពិចារណា»។…

Breaking៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើ៣ចំណុចមកកាន់ជម្លោះកម្ពុជា.ថៃ!

(ភ្នំពេញ)៖ លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចសំខាន់ៗ៖ ១- អំពាវនាវឱ្យកម្ពុជាថៃ មានការអត់ធ្មត់ជាអតិបរមា។ ២- បញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។ ៣- ដោះស្រាយជម្លោះដោយសន្តិវិធី។ -ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥.ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់ តាមសំណើរបស់កម្ពុជា។ ក្នុងនោះ…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោល នៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់!

(ភ្នំពេញ)៖ ទ័ពថៃ ចាប់ផ្តើមពង្រីកជម្លោះ ដោយបាញ់ផ្លោងចូល ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥។ ខណៈការប្រយុទ្ធគ្នា តាមព្រំដែនកម្ពុជា.ថៃ ខេត្តឧត្តរមានជ័យ.ព្រះវិហារកំពុងក្ដៅគគុក។ នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី១៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ…

Breaking៖ កម្ពុជា ស្នើឱ្យអន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងទ័ពឈ្លានពានរបស់ថៃមកលើកម្ពុជា!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២៦.០៧.២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ។ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយភាគីថៃកាន់តែគឃ្លើន ដោយពង្រាយទ័ពតាមព្រំដែនខេត្តផ្សេងៗ ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល។ លោកស្រី លើកឡើងថា ភាគីថៃកាន់តែគឃ្លើន…

Exit mobile version