កម្ពុជា-ថៃ ជួបប្រជុំចង្អៀត នៅមុនកិច្ចប្រជុំផ្លូវការរបស់ គណៈកម្មការព្រំដែននៃប្រទេសទាំង២!

(ភ្នំពេញ)៖ នៅមុនដំណើរការកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ថ្ងៃទី១៥ មិថុនា គឺជាខួបលើកទី៦៣ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ(១៥ មិថុនា ១៩៦២ – ១៥ មិថុនា២០២៥)!

(ភ្នំពេញ)៖ បន្ទាប់ពីរងនូវការឈ្លានពាន និងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និងក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។

អ្នកសារព័ត៌មានជាច្រើន រង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ការជួបប្រជុំគ្នានេះក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។

ឃាត់ខ្លួននារីរកស៉ីចងការប្រាក់ម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួន ករណីចេញសែកស្អុយ!

(ភ្នំពេញ៖ ស្រ្តីរកស៉ីចងការប្រាក់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី ឆបោកនិងរំលោភលើសេចក្ដីទុកចិត្តចេញសែកស្អុយគ្មានសាច់ប្រាក់។

កម្ពុជា មិនស្នើសុំអាវុធ ដើម្បីបង្ហូរឈាមជាមួយថៃនោះទេ តែកម្ពុជា សុំឱ្យដោះស្រាយដោយសន្តិវិធី!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ទី១៣.០៦.២០២៥។ បានថ្លែងថា”បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។

គណៈកម្មការព្រំដែនកម្ពុជា-ថៃ នឹងជួបប្រជុំគ្នា ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល១២ឆ្នាំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ទី១៣.០៦.២០២៥។ បានលើកឡើងថា”ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង…

សម្ដេចតេជោ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនដូង នៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង។

កម្ពុជា សម្រេចបិទច្រកទ្វារអន្តរជាតិដូងនៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ទាំងស្រុង រហូតដល់ការជូនដំណឹងជាថ្មី៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យើងមិនអាចនៅស្ងៀម ចំពោះការប្រមាថមកលើជាតិសាសន៍យើងឡើយ!

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅរសៀលទី១៣.០៦.២០២៥ បានបញ្ចេញសំណេរផ្ញើជូនបងប្អូនជនរួមជាតិថា”ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថាបងប្អូនជនរួមជាតិ…

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់ថាការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជាធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ!

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។

Exit mobile version