អ្នកសារព័ត៌មានជាច្រើន រង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ការជួបប្រជុំគ្នានេះក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។
កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

ប៉ុន្តែកម្ពុជា មិនលើកយករបៀបវារៈអំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យកមកពិភាក្សានោះទេ ព្រោះរបៀបវារៈនេះត្រូវបានយកទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version