សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ដល់ទី២៣ខែធ្នូ នឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ធ្នូឆ្នាំ២០២៤

សម្តេចធិបតី អញ្ជើញដឹកនាំប្រជុំក្រុម ប្រឹក្សា អភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ កិច្ច ប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ក្រសួងសុខាភិបាល ប្រកាសស្តីពីវិធានការការពារពីជំងឺវីរុសណូរ៉ូ!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែធ្នូ) ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »។ ប្រភពព័ត៌មានបានឱ្យដឹងថានៅលើពិភពលោក វីរុសណូរ៉ូ «Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។

បុរសម្នាក់ជិះម៉ូតូប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដួលខ្ទាតចូលរថយន្តកិនស្លាប់មួយរំពេច!

(ភ្នំពេញ)៖ បុរសម្នាក់ជាគ្រូខ្មែរខាងចាប់សរសៃ បានជិះម៉ូតូម៉ាកហុងដាឌ្រីមទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក៏បានដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តតួរីសបើកមកកិនពីលើជនរងគ្រោះស្លាប់ភ្លាមៗ។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ នៅក្បែរវត្តចំប៉ាតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល១សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង៥ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៤។

ស្ពានអាកាស(មរតកតេជោ)នៅសល់តែ១១៥ថ្ងៃទៀតនឹង បើកឱ្យប្រើប្រាស់ទាំងស្រុង!

(ភ្នំពេញ)៖ ស្ពានអាកាស(មរតកតេជោ)ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យនិងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១)បានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង…

រថយន្តទំនើបមួយគ្រឿង បើកក្នុងល្បើនលឿនជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យក្រឡាប់ផ្ងារកង់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តទំនើបមួយគ្រឿងផ្លាកលេខខេមរភូមិន្ទបើកបរក្នុងល្បឿនលឿនឡើងសួនច្បារចែកផ្លូវជ្រុលបុករះដើមឈើនិងបង្គោលភ្លើង បណ្តាលឱ្យក្រឡាប់ផ្ងារកង់បង្កការភ្ញាក់ផ្អើលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរក្នុង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥ដល់ទី១៧ខែធ្នូ នឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤៖

សម្តេចធិបតី អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣!

(កំពត)៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទអបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរកាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖…

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ដល់ទី១៦ខែធ្នូ នឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៤.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ធ្នូឆ្នាំ២០២៤

សម្ដេចធិបតី អញ្ជើញសម្ភោធពិព៌ណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ភោធពិព៌ណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពេលវេលាម៉ោង១០:ព្រឹក ដល់ម៉ោង០៨:០០នាយប់…