គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន!

(កណ្តាល)៖ ថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅនៅព្រឹកទី០៦.០៥.២០២៥។

សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ។

សម្តេចតេជោ អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៦ខែដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥

សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០។

សំណុំរឿងចេញសែកស្អុយជិត១ម៉ឺនដុល្លារ ដែលមានលោក ចាន់ ថន ជាដើមបណ្ដឹង នឹងបើកសវនាការនៅរសៀលទី៥ខែឧសភានេះ!

(ព្រៃវែង)៖ បន្ទាប់ពីលើកពេលចំនួន២ដងហើយនោះ! នៅរសៀលទី០៥.០៥.២០២៥ សាលាដំបូងខេត្តព្រៃវែង នឹងបើកសវនាការជម្រះក្ដីពាក់ព័ន្ធសំណុំរឿង(ឆបោកប្រាក់)ចេញសែកស្អុយចំនួន៨.៥០០ដុល្លារ។

សម្តេចតេជោ អញ្ជើញទៅបំពេញទស្សនះកិច្ចនៅប្រទេសឥណ្ឌូណេស៊ីរយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥

មន្រ្តីជំនាញចាប់រថយន្ត៣គ្រឿង ដែលដឹកពងមាន់ជាង១២ម៉ឺនគ្រាប់ ចេញពីវៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសចលនា សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ទាំងអស់!។

សម្ដេចតេជោ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង!

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ…