(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន.ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
Category: ពត៌មានសន្តិសុខសង្គម
ធនាគារជាតិនៃកម្ពុជា ស្នើឱ្យបងប្អូនចូលរួមទប់ស្កាត់ ការចរាចរក្រដាស ប្រាក់ដុល្លារក្លែងក្លាយ!
(ភ្នំពេញ)៖ នៅថ្ងៃទី៣១.១២.២០២៤ ធនាគារជាតិនៃកម្ពុជា ជូនដំណឹងនិងអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ ដើម្បីរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង…
ប៉ូលីសភ្នំពេញ បង្ហាញមុខក្រុមក្មេងទំនើង២៥នាក់ ពាក់ព័ន្ធករណីឃាតកម្មលួច.ឆក់.ប្លន់!
(ភ្នំពេញ)៖ ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន២៥នាក់ ពាក់ព័ន្ធអំពើឃាតកម្ម លួច ឆក់ ប្លន់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលតាមបណ្ដាខណ្ឌនានាបានសហការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ភ្ញៀវទេសចរ ៣៣ម៉ឺននាក់ បានចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ!
(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ បានធ្វើឱ្យកំណើន នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់លោក…
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមករានឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ខែមករាឆ្នាំ២០២៥៖
ក្នុងថ្ងៃដំបូងនៃដើមឆ្នាំ២០២៥ អគ្គីភ័យបានឆាបឆេះផ្ទះ ពលរដ្ឋចំនួន៦ខ្នងនៅស្រុកមុខកំពូល!
(កណ្តាល)៖ ផ្ទះប្រជាពលរដ្ឋដែលសង់អំពីឈើប្រក់ក្បឿងចំនួន៤ខ្នង បានរងការខូចខាតទាំងស្រុង សល់តែជើងសសរនិងជណ្តើរ ខណៈផ្ទះ២ខ្នងទៀត ខូចខាតជញ្ជាំងមួយចំហៀង។
ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥!
(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្ម ព្រមទាំងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល…
បណ្តេញជនជាតិវៀតណាម២៥នាក់ឲ្យទៅស្រុកវិញ ពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់!
(ខេត្តស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបណ្តេញជនជាតិវៀតណាមប្រុសស្រីសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជាដែលលួចស្នាក់នៅខុសច្បាប់បណ្តេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។
សេចក្តីប្រកាសស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ!
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣១ធ្នូដល់ថ្ងៃទី២ខែមករានឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣១.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤៖