Update៖ ចិននិងអាមេរិក ចាប់ផ្តើមចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធគយ!

កាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ចិននិងអាមេរិក បានចាប់ផ្តើមហើយនូវជំនួបស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។

Update៖ Google រងបណ្តឹងជាង៣ពាន់លានដុល្លារ ជុំវិញការបំពានទីផ្សាររបស់ក្រុមហ៊ុនMoltiply Group!

ក្រុមហ៊ុនMoltiply Group របស់ប្រទេសអ៊ីតាលី បានដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនGoogle ដោយទាមទារសំណងចំនួន២.៩៧ ពាន់លានអឺរ៉ូ (ប្រហែល៣.៣៤ ពាន់លានដុល្លារ)។

Update៖ លោកហ្សេលេនស្គី ត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន នៅប្រទេសតួកគីយ៉េ!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាខាងមុខនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…

Update៖ ទឹកជំនន់បានបំផ្លិចបំផ្លាញនៅភាគខាងកើតប្រទេសកុងហ្គោ បណ្តាលឲ្យស្លាប់៦២នាក់និងបាត់ខ្លួន៥០នាក់!

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១០ខែឧសភា)ថា មនុស្សយ៉ាងហោចណាស់62 នាក់ត្រូវបានស្លាប់និង50 នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានហូរកាត់ភូមិនានាតាមបណ្តោយបឹង Tanganyika ក្នុងខេត្ត Kivu ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៨២៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១១ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន១៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,829នាក់។

Update៖ ប្រមុខUN អបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប៉ាគីស្ថាន-ឥណ្ឌា!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសៅរ៍(ទី១០ខែឧសភា) បានអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប៉ាគីស្ថាន និងឥណ្ឌា។

Update៖ លោក ត្រាំ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ ធ្វើការហោះហើរចាកចេញពីអាមេរិក ដោយឥតគិតថ្លៃ!

លោក Donald Trump កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាត ឱ្យជនអន្តោប្រវេសន៍គ្មានឯកសារក្នុងប្រទេស អាចហោះហើរដោយឥតគិតថ្លៃ ចេញពីសហរដ្ឋអាមេរិក។

Update៖ សហភាពអឺរ៉ុប ត្រៀមដាក់ទណ្ឌកម្មជាថ្មីលេីរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ បំពានបទឈប់បាញ់ដែលកំពុងស្នើ!

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ដោយគាំទ្រចំពោះបទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ។ ដែលត្រូវបានស្នើឡើងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថា សហភាពអឺរ៉ុប (EU) បានត្រៀមរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត លើទីក្រុងមូស្គូ…

Update៖ ចិន អំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ធ្វើការដោះស្រាយគ្នាដោយសន្តិវិធី!

កាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ចិនបានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន បញ្ឈប់ភាពតានតឹងស្របពេលដែលជម្លោះរវាងប្រទេសទាំងពីរនេះ រីករាលដាលទៅរកការផ្ទុះជាសង្រ្គាមទ្រង់ទ្រាយធំ។

Update៖ រុស្ស៊ី តម្រូវឱ្យអាមេរិកនិងអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្ស៊ីតម្រូវឱ្យអាមេរិកនិងអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់ណាមួយ។

Exit mobile version