Update៖ លោក ពូទីន ធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់Kursk!

កាលពីថ្ងៃពុធ(ទី១២ ខែមីនា)ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសជាលើកដំបូង ចាប់តាំងពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកនិងដំណើមគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះកាលពីខែសីហា ឆ្នាំ២០២៤មក។

Update៖ រុស្ស៊ី បន្តវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៉ីល៣គ្រាប់និងយន្តហោះដ្រូន១៣៣គ្រឿង! 

យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា រុស្ស៊ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ។បន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ អំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិកនៅអារ៉ាប៊ីសាអូឌីតហើយពេលនេះកំពុងរង់ចាំមើលការឆ្លើយតបពីទីក្រុងមូស្គូ។

Update៖ អឺរ៉ុប នឹងយកពន្ធគយលើទំនិញ អាមេរិកដែលមានតម្លៃ២៨ពាន់លានដុល្លារ!

សហភាពអឺរ៉ុបកាលពីថ្ងៃពុធ(ទី១២ខែមីនា)នឹងយកពន្ធគយលើទំនិញអាមេរិកដែលមានតម្លៃរហូតដល់ទៅ ២៦ពាន់លានអឺរ៉ូ (២៨,៣ពាន់លានដុល្លារ)ជាការសងលឹកនឹងអាមេរិក។ ប្រភពពីសារព័ត៌មានReuters។

Update៖ ចិន រុស្ស៊ីនិងអ៊ីរ៉ង់នឹងបើកកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់!

ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិននឹងបើកកិច្ចប្រជុំជាមួយរុស្ស៊ីនិងអ៊ីរ៉ង់ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃសុក្រ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ បំផ្ទុះគ្រាប់បែកនៅភាគនិរតីប្រទេសកូឡុំប៊ី បណ្តាលឲ្យស្លាប់ទាហាន៥នាក់!

ការវាយប្រហារដោយគ្រាប់បែកនៅភាគនិរតីនៃប្រទេសកូឡុំប៊ី បណ្តាលឲ្យទាហាន៥នាក់ស្លាប់និង៦នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

Update៖ បំផ្ទុះគ្រាប់បែកនៅភាគនិរតីប្រទេសកូឡុំប៊ី បណ្តាលឲ្យស្លាប់ទាហាន៥នាក់!

ការវាយប្រហារដោយគ្រាប់បែកនៅភាគនិរតីនៃប្រទេសកូឡុំប៊ី បណ្តាលឲ្យទាហាន៥នាក់ស្លាប់និង៦នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

Update៖ ប៉ាគីស្ថាន បញ្ចប់ប្រតិបត្តិការបង្ក្រាបករណីប្លន់សម្លាប់លើរថភ្លើងបានដោយជោគជ័យ!

កងទ័ពបាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា ប្រតិបត្តិការយោធាដើម្បីរំដោះចំណាប់ខ្មាំងពីការប្លន់រថភ្លើងនៅភាគនិរតីប្រទេសប៉ាគីស្ថានបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឧបទ្ទវហេតុនេះបានបណ្តាលឱ្យអ្នកដំណើរយ៉ាងហោចណាស់ 21 នាក់ និងទាហាន4នាក់បានស្លាប់។ប្រភពពីសារព័ត៌មាន Anadolu Agency។

Update៖ កាណាដា ប្រកាសដំឡើងពន្ធគយ២៥%លើទំនិញរបស់អាមេរិកដែលមានតម្លៃ២០.៦ពាន់លានដុល្លារ! 

រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា Dominic LeBlanc បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា ប្រទេសកាណាដានឹងដាក់ពន្ធបន្ថែម 25% លើទំនិញរបស់អាមេរិកដែលមានតម្លៃ 20.6 ពាន់លានដុល្លារចាប់ពីថ្ងៃព្រហស្បតិ៍។

Update៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រេចឃុំខ្លួនលោកDuterte នៅទីក្រុងឡាអេ!

សេចក្តីថ្លែងការណ៍ របស់តុលាការបាននិយាយថា អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃពុធ(ទី១២ខែមីនា)។

Update៖ អេហ្ស៊ីបនិងអាមេរិក កំពុងរកដំណោះស្រាយកសាងតំបន់ហ្គាហ្សាឡើងវិញ!

កាលពីថ្ងៃពុធ(ទី១២ខែមីនា)រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានយល់ព្រមជាមួយបេសកជននៃសេតវិមានមជ្ឈិមបូព៌ាលោក Steve Witkoff ដើម្បីបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលនៃផែនការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។