Update៖ អាមេរិក បើកការវាយប្រហារតាមអាកាសលើក្រុមហ៊ូធី បណ្តាលឲ្យស្លាប់១៦នាក់!

ក្រុម Houthi របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថាសមាជិករបស់ខ្លួនចំនួន 16 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក។

Update៖ អ៊ីស្រាអែល បិទផ្លូវពីភាគខាងជើងហ្គាហ្សាទៅកាន់ភាគខាងត្បូង ទោះបីជាមានបទឈប់បាញ់ក៏ដោយ!

កាលពីថ្ងៃពុធ(ទី១៩ខែមីនា) ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបិទផ្លូវ Salah al-Dinពីភាគខាងជើង Gaza ទៅភាគខាងត្បូង ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសជាមួយក្រុមហាម៉ាស់។

Update៖ ចិន ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា!

ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយសម្តែងការសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានធ្វើឡើងចំពោះបទឈប់បាញ់និងជំរុញឱ្យទីក្រុង Tel Aviv បោះបង់ចោលការឈ្លក់វង្វេងរបស់ខ្លួនជាមួយនឹងការប្រើប្រាស់កម្លាំងអាវុធ។

Update៖ លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រអ៊ីតាលី ស្លាប់៦នាក់និងបាត់ខ្លួន៤០នាក់!

ប្រភពក្នុងស្រុកបាននិយាយ កាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថា ទូកដឹកជនចំណាកស្រុកដែលប៉ុនប៉ងឆ្លងពីទ្វីបអាហ្រ្វិកទៅកាន់អឺរ៉ុប បានក្រឡាប់នៅកោះ Lampione ក្នុងសមុទ្រមេឌីទែរ៉ាណេ។ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់6នាក់ស្លាប់និង40នាក់បាត់ខ្លួន។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនល់៤៩.៥៤៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១៩ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 49,547នាក់។

Update៖ លោកយ៉ាហ៊ូថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគ្រាន់តែ ជាការចាប់ផ្តើមប៉ុណ្ណោះ!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការបន្តប្រល័យពូជសាសន៍នៅតំបន់ Gaza Strip គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយព្រមានថាការចរចានាពេលអនាគតនឹងកើតឡើង ក្រោមភ្លើង។ ប្រភពពីសារព័ត៌មានReuters។

Update៖ រុស្ស៊ី នឹងលក់ទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងតម្លៃ១.២ពាន់លានដុល្លារ!

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីនា)ថា អាជ្ញាធររុស្ស៊ីមានបំណងលក់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ 100 ពាន់លានរូប្ល (1,22 ពាន់លានដុល្លារ) នៃទ្រព្យសម្បត្តិដែលរឹបអូសដោយរដ្ឋក្នុងឆ្នាំ2025 ។

Update៖ ឥណ្ឌា ស្នើឱ្យអាមេរិកដាក់បញ្ចូលក្រុមSikhទៅក្នុងបញ្ជីអង្គការភេរវករ!

ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីន)ថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា SFJ ជាអង្គការភេរវករ។

Update៖ អ៊ុយក្រែននិងរុស្សី ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធការវាយប្រហារឆ្លងព្រំដែន!

កាលពីថ្ងៃអង្គារ៍(ទី១៨ខែមីនា) រុស្ស៉ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានព្យាយាមបើកការវាយប្រហារឆ្លងព្រំដែន ដោយភាគីម្ខាងៗនិយាយថា កងកម្លាំងបានវាយបក ចំពោះការប៉ុនប៉ងវាយប្រហារចូលមកទឹកដីរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ តម្លៃអចលនទ្រព្យនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមក!

តម្លៃដីធ្លីនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ដែលនេះអាចបង្ហាញពីកំណើនសេដ្ឋកិច្ច។

Exit mobile version