Breaking៖ មីយ៉ាន់ម៉ា សម្រេចបិទព្រំដែនជាមួយថៃ មិនឱ្យមានការនាំចូលទំនិញពីថៃ!

រថយន្តដឹកទំនិញជិត៥០០គ្រឿង ដែលផ្ទុកទំនិញថៃ បម្រុងនាំចូលមីយ៉ាន់ម៉ា កំពុងកកស្ទះនៅព្រំដែនថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ ក្រោយរបបសឹកមីយ៉ាន់ម៉ា ចេញបម្រាមលើការនាំចូលទំនិញ។
ប្រភពពីសារព័ត៌មាន Burma News International ។

កាលពីថ្ងៃទី៥ ខែសីហា រហូតមករថយន្តទាំងនោះ បានជាប់គាំងនៅទីក្រុង Mae Sot។
ក្រុមអាជីវករបានឱ្យដឹងថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍រួចហើយ ។
ដោយជាប់ពាក់ព័ន្ធនឹង ការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួន ហើយរបបសឹកក៏បានចេញបម្រាមលើទំនិញចំនួន ៣៥ប្រភេទផងដែរ។

ទោះជាយ៉ាងណា ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាមកកាន់ថៃ នៅតែដំណើរការជាធម្មតា។
ផ្ទុយទៅវិញ អាជីវករបានបញ្ជាក់ថា ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀង កំពុងប្រឈមនឹងការរឹបអូសដោយរបបសឹក ដែលធ្វើឱ្យគ្មាននរណាហ៊ានដំណើរការដឹកជញ្ជូនទៀតឡើយ។

ចំណាត់ការនេះ កំពុងបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាជីវករ ដែលត្រូវចំណាយលើជួលឃ្លាំង និងប្រាក់ខែអ្នកបើកបរទាំងដែលគ្មានប្រតិបត្តិការ។ មិនត្រឹមតែប៉ុណ្ណោះ ទំនិញដែលបានឆ្លងទៅដល់មីយ៉ាន់ម៉ារួចហើយ ក៏កំពុងជាប់គាំងនៅទីនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version