Update៖ សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបំផ្លាញគ្រួសារប៉ាឡេស្ទីនជាង១.៤០០នៅតំបន់ហ្គាហ្សា!

ក្រសួងសុខាភិបាលបាននិយាយកាលពី ថ្ងៃ អង្គារ(ទី២៦ខែវិច្ឆិកា)ថាកងទ័ពអ៊ីស្រាអែលបានបំផ្លាញគ្រួសារប៉ាឡេស្ទីនជាង១៤០០គ្រួសារនៅតំបន់ហ្គាហ្សា។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៤នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២៤នាក់ និងរបួស៧១នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.២៣៥នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំង ពីថ្ងៃទី០៧ ខែតុលាឆ្នាំមុនរហូតពេលនេះ។

Update៖ រុស្ស៊ី វាយ​ប្រហាក្នុង​តំបន់​ជា​ច្រើននៅប្រទេសអ៊ុយក្រែនស្លាប់៣០នាក់​ទៀត!

អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថាមនុស្ស30 នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាសដោយទីក្រុងមូស្គូនៅក្នុងតំបន់ជាច្រើននៃប្រទេសរួមទាំងតំបន់ Kharkov ភាគឦសានជាប់ព្រំដែនរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារ Reuters។

Update៖ អាមេរិក អនុញ្ញាតឱ្យអ៊ុយក្រែនប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយATACMSប្រឆាំងនឹងរុស្ស៊ី! 

សេតវិមានជាលើកដំបូងកាលពីថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា)បានទទួលស្គាល់ជាសាធារណៈនូវការបន្ធូរបន្ថយភាពរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដែលអនុញ្ញាតឱ្យកងកម្លាំងរបស់ Kyiv វាយប្រហារគោលដៅកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ ប្រភពពីសារព័ត៌មានCNN។

Update៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បន្តស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង!

ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា)នេះបានចាប់ផ្ដើមធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេឡើងវិញ ដើម្បីតាមស្វែងរកមនុស្ស ៧នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានវាយប្រហារលើខេត្ត North Sumatra ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ តម្លៃប្រេងឆៅ បានធ្លាក់ចុះ២ភាគរយ បន្ទាប់ពីអ៊ីស្រាអែលនិងលីបង់ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ!

តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល២ភាគរយកាលពីថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា) បន្ទាប់ពីសារព័ត៌មាន Axios បានរាយការណ៍ថា អ៊ីស្រាអែលនិងលីបង់បានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។ ប្រភពពីសារព័ត៌មាន Axios។

Update៖ មេដឹកនាំអ៊ីរ៉ង់ និយាយាថាគួរតែផ្តន្ទាទោសប្រហារជីវិតលើមេដឹកនាំអ៊ីស្រាអែលតែម្តងទៅ!

កាលពីថ្ងៃចន្ទ (ទី២៥ ខែវិច្ឆិកា) មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជាខ្នងបង្អែក របស់ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សានិងប្រទេសលីបង់នោះ បាននិយាយថាគួរតែមានការផ្តន្ទាទោសប្រហារជីវិតតែម្តងលើមេដឹកនាំអ៊ីស្រាអែលមិនមែនត្រឹមដីកាចាប់ខ្លួនឡើយ។ ប្រភពពីព័ត៌មាន Reuters។

Update៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡានឹងប្រកាសក្នុងរយៈពេលពីរថ្ងៃ!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ(ទី២៥ខែវិច្ឆិកា)ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសក្នុងរយៈពេលពីរថ្ងៃ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីរ៉ង់ ​ចាប់ផ្តើមធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេសអាស៊ែបៃហ្សង់! 

កាលពីថ្ងៃអាទិត្យ(ទី២៥ខែវិច្ឆិកា) អ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេស Azerbaijan ចំពេលមានភាពតានតឹង និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។ ប្រភពពីសារព័ទ៌មានAnadolu។

Exit mobile version