អាជ្ញាធរថៃបាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀន មេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសមីយ៉ាន់ម៉ា។ ដែលជាកំណត់ត្រាមួយ សម្រាប់ថ្នាំញៀនមេតំហ្វេតាមីន នៅប្រទេសថៃ និងធំជាងគេទីពីរនៅអាស៊ី។
Category: ពត៌មានអន្តរជាតិ
មហាសន្និបាតUN បានបោះឆ្នោត គាំទ្រ ចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា!
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលមានសមាជិកចំនួន 193 នាក់ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់។ ចំពោះដំណោះស្រាយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ។
យេម៉ែន អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ លើនាវាដឹកប្រេងរបស់ប្រទេសន័រវេស!
ក្រុមប្រដាប់អាវុធ Houthis ក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំង នឹងនាវាដឹកប្រេងរបស់ប្រទេសន័រវេស ។ នៅក្នុងការតវ៉ាចុងក្រោយ របស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។
កប៉ាល់ដឹកប្រេងរបស់ន័រវេស បានរងការវាយប្រហារ ដោយកាំជ្រួចក្បែរឆ្នេរយេម៉ែន!
មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារបានហៅការវាយប្រហារ ដោយពួកឧទ្ទាម Houthi លើនាវាពាណិជ្ជកម្មថា”ធ្វើឱ្យមានអស្ថិរភាព”។ បន្ទាប់ពីកប៉ាល់ដឹកប្រេង ដែលមានទង់ជាតិន័រវេស ដែលភ្ជាប់ទៅនឹងប្រទេសអ៊ីស្រាអែល ត្រូវបានវាយប្រហារ ដោយកាំជ្រួចចេញពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ១៨.៤១២នាក់ និងរបួសជាង៥០.០០០នាក់!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 18,412 នាក់ហើយ។
លោកហ្សេលេនស្គី ថាការពន្យារពេលផ្ដល់ជំនួយរបស់អាមេរិក នឹងជួយបំពេញក្ដីស្រមៃរបស់លោក ពូទីន!
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើការអំពាវនាវយ៉ាងរំជើបរំជួលមួយឱ្យសហរដ្ឋអាមេរិកបន្ត ផ្ដល់ជំនួយយោធាដល់ប្រទេសរបស់លោក ភ្ជាប់ជាមួយការព្រមានថាបរាជ័យ ក្នុងការជួយអ៊ុយក្រែន ។ ដើម្បីបំបាក់ការឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជាការបំពេញក្ដីស្រមៃបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុបរបស់វិមានក្រឹមឡាំង។
ទាហានអ៊ីស្រាអែល៥នាក់ ត្រូវបានសម្លាប់ ដោយក្រុមហាម៉ាស នៅភាគខាងត្បូងហ្គាហ្សា!
កងទ័ពបាននិយាយ កាលពីថ្ងៃចន្ទថា ទាហានអ៊ីស្រាអែល ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់។ ដែលបង្កើតឡើងដោយក្រុមហាម៉ាស់នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប។
អង្គការសហប្រជាជាតិ បារម្ភខ្លាចអ៊ីស្រាអែលប្រើគ្រាប់បែក ផូស្វ័រពណ៌ស នៅលីបង់!
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលបង្ហាញថា អ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌ស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់។
លោក Donald Tusk ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ូឡូញ!
លោក Donald Tusk កាលពីល្ងាចថ្ងៃចន្ទ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ូឡូញ។ លោក Marcin Masalerek ប្រធានការិយាល័យប្រធានាធិបតី បានប្រាប់វិទ្យុ RMF FM កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកTusk ទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធ។
ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់ ១៨.២០៥នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងការឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់18,205 នាក់ហើយ